Event

វីង រៀបចំ ទទួលស្វាគមន៍ គណៈប្រតិភូរាជរដ្ឋាភិបាល ដើម្បីបង្ហាញ បច្ចេកវិទ្យា ឈានមុខគេក្នុងការទូទាត់ប្រាក់ចំណាយ

ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាល នៅការិយាល័យកណ្តាល របស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក។

ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំ ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៣ រូបផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបការប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ ហិរញវត្ថុតាមប្រព័ន្ធឌីជីថល ដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិច ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ របៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់ បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាម រយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺជានិន្នាការសកលមួយដែល មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយ ចីរភាព ខណៈពេលដែលប្រទេសកម្ពុជា កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ឥឡូវនេះ វីង ដែលមានភ្នាក់ងារ ជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់ និងមានទំនុកចិត្តបំផុតក្នុងការផ្តល់ សេវាហិរញ្ញវត្ថុចល័តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រហើយ មានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និងMoneyGram Wechat និង Alipay ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៏ថា «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារ តាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយដែលប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃរបស់យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គកម្ពុជាទាំងក្នុង ពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត់។ វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួល បានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃ របស់ពួកគេកាន់តែល្អប្រសើរ»។

ដោយមានអតិថិជនជាង ៥ លាននាក់ដែល ភាគច្រើនមិន ស្ថិតក្នុងបណ្តាញធនាគារនោះ វីង បានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ដោយជួយ សំរួលដល់ការធ្វើប្រតិបត្តិការ មានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេស តាមរយៈការធ្វើប្រតិបត្តិការ ជាង ១៣០ លានដង កាលពីឆ្នាំមុន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ ឯកទេស វីង (ខេមបូឌា) លីមីតធីតបានមាន ប្រសាសន៍ថា «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយ ភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្ម ប្រកបដោយ ប្រសិទ្ធភាពទូទាំងអង្គភាព ក៏ដូចជាពង្រឹង និរន្តរភាពនៃការឆ្នៃប្រឌិតនៃដំណោះស្រាយ ហិរញ្ញវត្ថុដើម្បីបំពេញ នូវតំរូវការប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា»។

ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅ ប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅកម្ពុជា ក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។ ពួកគេទាំងនោះបានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើរប្រាក់មកកម្ពុជាប្រកប ដោយប្រសិទ្ធភាពតាមរយៈគណនីយវីងមកកាន់សមាជិក គ្រួសាររបស់ពួកគេ៕

Most Popular

To Top