Event

មកមើលបេះដូង និងចំណុច ដ៏លេចធ្លោបំផុត របស់ស្តេច កំពូលស្មាតហ្វូន ក្នុងលោក Samsung Galaxy S20 Ultra | Galaxy S20+!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០៖ សម័យឥឡូវ… “ទូរស័ព្ទម៉ាកអីហ្នឹង? ថតរូបច្បាស់ម្លេះ! ទូរស័ព្ទម៉ាកអីហ្នឹងថតវីដេអូច្បាស់ល្អម្លេះ ហើយអាចធ្វើអ៊ីចឹងបានទៀត?” មិនបាច់ឆ្ងល់ទេ…ចាំខ្ញុំប្រាប់! ទូរស័ព្ទដែលមាន លក្ខណៈពិសេសបែបនេះ និងកំពុងតែទទួលបាន ការចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះគឺមានតែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ!!

តាមពិតទៅចាប់តាំងពីស្តេចកំពូលស្មាតហ្វូន ដ៏ល្អឯកក្នុងលោកនេះ ដាក់សម្ពោធ និងមានលក់លើទីផ្សារទូទាំងពិភពលោក រួចមកគឺ ទទួលបានការស្ងោច សរសើរ និងភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាជំនាន់ ចុងក្រោយ របស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនទាំងអស់ស្លុងចិត្ត មិនអស់ចិត្ត ហើយស្រឡាញ់ពេញចិត្តដកពុំរួច!

ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវបេះដូង ក៏ដូចជាចំណុចកំពូល ដ៏ពិសេសអស្ចារ្យរបស់ Samsung Galaxy S20 Ultra និង Galaxy S20+ ខ្លះៗដែលធ្វើឱ្យស្តេច កំពូលស្មាតហ្វូនទាំងពីរនេះគ្រងដំណែងជាស្តេចកំពូល ស្មាតហ្វូនប្រចាំឆ្នាំ២០២០!

  • សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20 Ultra
    -កាមេរ៉ាមុខ៖ 40 MP (F2.2, AF)
    -កាមេរ៉ាក្រោយ៖ 108 MP (Wide, F1.8), 48 MP (Telephoto, F3.5), 12 MP (Ultra-Wide, F2.2)
  • មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 100 ដង!
  • សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20+
    -កាមេរ៉ាមុខ៖ 10 MP (F2.2, AF)
    -កាមេរ៉ាក្រោយ៖ 68 MP (Tele, F2.0), 12 MP (Wide, F1.8), 12 MP (Ultra-Wide, F2.2)
  • មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 30 ដង!
    ជាមួយនឹងលក្ខណៈពិសេសនៃសមត្ថភាពកាមេរ៉ា ខាងលើនេះលោកអ្នកឈប់បារម្ភថារូបអត់ស្អាត ឬមាន Noise ទៀតទៅបើទោះបីជាស្ថិតនៅកន្លែង ដែលខ្សោយពន្លឺ ឬកន្លែងងងឹតក៏ដោយ!
  • 8K Video Recording
  • ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលថត វីដេអូបានកម្រិត 8K 24fps (UHD 7680 X 4320) ដោយផ្តល់នូវគុណភាពរូបភាព ជាមួយនឹងចំនួនភិចស្សែលជាង 33 លាន! ពិតជាច្បាស់ខ្លាំងណាស់!!
  • អ្វីដែលកាន់តែពិសេសអស្ចារ្យ ដែលមានតែមួយគ្មានពីរនោះគឺ 8K វីដេអូ អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូ ដែលអ្នកពេញចិត្ត ហើយបំលែងទៅ ជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង! សក្តិសមនឹងគ្រងដំណែងជាស្តេចកំពូលស្មាតហ្វូនដែលមានកំពូលកាមេរ៉ាក្នុងលោកមែន!
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)
  • មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

កុំទាន់អាលសរសើរអី…នៅមានចំណុចកំពូលៗ និងអស្ចារ្យជាច្រើនទៀត ដែលយើងនឹងធ្វើការបង្ហាញជូន និងប្រាប់លម្អិតបន្ថែមទៀត! ដូច្នេះអតិថិជនទាំងអស់ ដែលចង់បាននូវកំពូលបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងស្តេចកំពូលស្មាតហ្វូន ប្រចាំឆ្នាំ២០២០ នេះអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរ នៅតាមហាងដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Most Popular

To Top