Event

វីង និងសម័្ពន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចុះអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ដំណោះស្រាយថ្មី ក្នុងការទូទាត់ប្រាក់

ភ្នំពេញ៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា និង សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ដើម្បីផ្តល់នូវមធ្យោបាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ កាន់តែប្រសើរឡើង ដល់សមាជិកខ្លួន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ ឌីជីថលរបស់វីង។

តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ ជាមួយផលិតផល និងសេវាកម្មរបស់វីង ដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជន សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ព្រមទាំងអតិថិជន សហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេ នូវភាពងាយស្រួល ក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់ ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧.៥០០កន្លែងទូទាំងប្រទេស ។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូនេះ នឹងនាំមកនូវ បច្ចេកវិទ្យាឈានមុខគេ នៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សមាជិក ដើម្បីពង្រីកអាជីវកម្ម របស់ពួកគេ និងធ្វើសមាហរណកម្ម នៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងឆ្ពោះទៅរកសេដ្ឋកិច្ច ឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ»។

ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១០ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា មានសមាជិកជាង៣០០ ដែលជាម្ចាស់ នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើន នៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញកំណើន សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្ម ទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាព នៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងបានយល់ដឹងយ៉ាងច្បាស់ នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដែលកំពុង តែជួបប្រទះចំពោះការគ្រប់គ្រង ហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗ ដែលជាដំណោះស្រាយដ៏ល្អ ក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោត លើការការពង្រីកអាជីវកម្មជាងមុន។»

វីង បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិត ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ប្រកបភាពងាយស្រួល និងមានការធានា។ ផលិតផល និងសេវាកម្មទាំងនេះរួមមាន៖ សេវាកម្មបើកប្រាក់បៀវត្ស ដែលមានភាពងាយស្រួលនិងរហ័ស សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយ នៃការទូទាត់ផ្សេងៗទៀត តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលបានផ្តល់ឲ្យពួកគេ នូវជម្រើសហិរញ្ញវត្ថុ កាន់តអស្ចារ្យជាមុន។

ក្នុងនាមជាក្រុមហ៊ុន ផ្តល់សេវាធនាគារចល័ត ឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីងគឺជាស្លាកយីហោមួយ ដែលត្រូវបានទទួលស្គាល់ និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ហើយបានចាប់ដៃគូ ជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម៕



Most Popular

To Top