ភ្នំពេញ៖ នៅថ្ងៃច័ន្ទទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនសែលកាត បានប្រកាសពីវិធានការណ៍ថ្មីៗជាច្រើន ពីការផ្តល់ជូន និងសេវាកម្មបន្ថែម ដើម្បីជួយដល់អតិថិជនសែលកាតទាំងអស់ ក្នុងគ្រាលំបាកទាំងនេះ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា អាចពឹងផ្អែកលើក្រុមហ៊ុនសែលកាត ដែលតែងតែនៅក្បែរអតិថិជនរបស់ខ្លួន និងផ្តល់ទំនុកចិត្តដល់ពួកគេថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង តាមតែអាចធ្វើទៅបាន ដើម្បីរក្សាសេវាកម្មទាំងអស់ ឱ្យដំណើរការបានពេញ២៤ម៉ោង។
ក្រុមហ៊ុនសែលកាត នឹងធានាថាយើងគាំទ្រ ដល់អតិថិជនទាំងអស់របស់យើង ឱ្យទទួលបាននូវការថែរក្សា សុវត្ថិភាព និងការធានាដែលពួកគាត់ ត្រូវការនៅពេលនេះ ដូច្នេះពួកយើងកំពុងដាក់ចេញ នូវវិធានការបន្ថែម ដើម្បីធានានូវការប្តេជ្ញាចិត្ត របស់យើងចំពោះពួកគាត់។
លោកអៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា “សែលកាតកំពុងបង្កើនចំនួន ភ្នាក់ងារបំរើអតិថិជន ដើម្បីបង្កើនសមត្ថភាព សេវាកម្មទំនាក់ទំនង អតិថិជនរបស់យើង អោយពេញ២៤ ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជន ត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់ ។ ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស នឹងពង្រីកម៉ោងប្រតិបត្តិការបន្ថែម មួយម៉ោងទៀត នៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច។ ហើយប្រសិនបើអតិថិជន សែលកាតណាមួយ ដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូនទៅពួកគេដោយផ្ទាល់ ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស” ។
លោកបន្តថា “ក្រុមការងារបណ្តាញវិស្វកររបស់យើង និងក្រុមបច្ចេកទេសទាំងអស់ ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការរបស់យើង បានត្រៀមរួចរាល់២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ស្ថានភាពដែលអាចកើតឡើង។ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗគ្រប់យ៉ាងតាម ដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រទេសយើងមានទំនាក់ទំនងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាមានបញ្ហាអ្វីក៏ដោយ” ។
លោកបន្ថែមទៀតថា “ដើម្បីគាំទ្របន្ថែមទៀតនូវតំរូវការ នៃការទំនាក់ទំនង នៅក្នុងគ្រាលំបាកនេះ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ចេញ នូវគំរោងថ្មីដែលមានឈ្មោះថា Cellcard4U ដែលអាចអោយអតិថិជនរក្សាទុក ទិន្នន័យការហៅចេញ និងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ”។
លោកនាយកប្រតិបត្តិ បានមានប្រសាសន៍ថា “ ប្រសិនបើអតិថិជនមិនបានប្រើប្រាស់ គម្រោងរបស់ពួកគាត់អោយអស់ទេ យើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ ក្នុងគម្រោងនោះបន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាចបន្តទុកវា រហូតទៅដល់ពេញ១ឆ្នាំ ។ យើងក៏នឹងផ្តល់ជូនអតិថិជន ដែលបន្តភ្ជាប់គម្រោង ដោយមិនគិតថ្លៃ រៀងរាល់សប្តាហ៍ទី៤” ។
លោកបញ្ជាក់ទៀថា “ការផ្តល់ជូនថ្មីនេះ គឺដើម្បីជួយមនុស្សគ្រប់គ្នា ក្នុងគ្រាលំបាកនេះ ហើយក៏ចង់បង្ហាញ ដល់ប្រជាជនកម្ពុជាទាំងអស់ អោយបានដឹងថា ក្រុមហ៊ុនសែលកាត គឺនៅទីនេះសម្រាប់អ្នក ហើយយើងតែងតែ បំពេញតាមការរំពឹងទុក និងការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃ សេវាកម្ម គុណភាព រួមជាមួយនឹងបទពិសោធន៍ បណ្តាញដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា”។
លោកបន្តទៀតថា “យើងយល់ច្បាស់ថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយ ជនជាតិជនជាតិខ្មែរតែមួយគត់ យើងត្រូវធានាថា យើងនឹងបន្តគាំទ្រ ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងគ្រាលំបាកននេះ ។ យើងនៅទីនេះសម្រាប់អ្នក ដើម្បីរួបរួមគ្នា។ ការផ្តល់ជូនគម្រោងថ្មីរបស់យើង គឺពិតជាគួរអោយទាក់ទាញ ហើយនេះជាការផ្តល់ជូន លើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយមានន័យថា អតិថិជនរបស់យើងទាំងអស់ អាចរក្សាទំនាក់ទំនង ជាមួយមនុស្សជាទីស្រឡាញ់ របស់ពួកគេនៅក្នុងតម្លៃសមរម្យ”។
Cellcard 4U មានតម្លៃ ៥០០០ រៀលក្នុងមួយសប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យ អិនធើណេត បានរហូតដល់ ៥ ជីកាបៃ ការហៅចេញបានរហូតដល់ ៥០០០ នាទី និង ការផ្ងើរសារបានចំនួ ៥០០ សារ។
អតិថិជនដែលបញ្ចូលទឹកប្រាក់ រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នា នឹងទទួលបានគម្រោង ដោយមិនគិតថ្លៃនៅសប្តាហ៍ទី ៤។
រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច *5000# ។
ហើយអតិថិជនថ្មី អាចទូរស័ព្ទមកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីម ដោយឥតគិតថ្លៃ របស់ពួកគាត់បាន៕