ព្រឹត្តិការណ៍

អាមេរិក ជាប្រទេស ដែលមានអ្នកឆ្លង វីរុសកូរ៉ូណា ច្រើនជាងគេបំផុត នៅលើពិភពលោក

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក បានកើនឡើងលើស៨២.០០០នាក់ ដែលជាតួលេខខ្ពស់ជាងគេបំផុត លើសពីប្រទេសចិន និងអ៊ីតាលី ដែលក្រុងញ៉ូវយ៉ក រដ្ឋញ៉ូវ អ័រលីន និងតំបន់ផ្សេងៗទៀត បានប្រឈមមុខខ្លាំង ដោយឃើញព្យាបាល នៅតាមមន្ទីរពេទ្យជាច្រើន និងខ្វះខាតសម្ភារៈ បុគ្គលិក និងគ្រែអ្នកជំងឺផងដែរ ។

គេបានដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 នៅអាមេរិក បានហក់ឡើងដល់១.២០០នាក់ ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា “យើងកំពុងតែស្ថិតក្នុងសង្គ្រាមជាមួយវីរុសនេះ ដោយប្រើប្រាស់ហិរញ្ញវត្ថុសព្វបែបយ៉ាង ទំាងវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ឳសថសាស្ត្រ និងធនធាន យោធា ដើម្បីទប់ស្កាត់ការឆ្លង រាលដាល និងការពារដល់ពលរដ្ឋរបស់យើង” ។

ជាមួយគ្នានេះដែរ ពលរដ្ឋអាមេរិកាំងប្រមាណ៤០ភាគរយ ស្ថិតក្នុងការហ៊ុព័ទ្ធ ហើយលោក ត្រាំ បានជំរុញឲ្យពលរដ្ឋទាំងឡាយ ធ្វើអ្វីដែលជាការអនុវត្តន៍ដោយខ្លួនឯង ពោលគឺ “ស្នាក់នៅផ្ទះ ។ គ្រាន់តែសម្រាក ហើយនៅផ្ទះប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top