Event

កីឡាករ ចន្ថាប៊ីន៖ បាល់ទាត់មានន័យច្រើន ជាងការដែលយើងគ្រប់គ្នា ធ្លាប់គិត

លោក ធារី ចន្ថាប៊ីន អ្នកតំណាង និងជាទូសុឆន្ទៈ នៃភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានទម្លាយការពិតជាច្រើន ពីវិស័យកីឡាបាល់ទាត់ ដែលលោកផ្ទាល់ បានប្រឡូកអស់រយៈពេល ៨ឆ្នាំ​ ​ខណៈសកម្មភាពប្រកួតបាល់ទាត់ នៅលើពិភពលោក បន្តស្ងប់ស្ងាត់ ដោយកីឡាករ ចន្ថាប៊ីន រំលេចអំពីកីឡានេះថា មានលក្ខណៈពិសេស លើសកីឡាដទៃ។

លោកថា «បាល់ទាត់ជួយឱ្យមនុស្សមកជួបជុំគ្នា ចែករំលែកអារម្មណ៍​ រំភើបរីករាយជាមួយគ្នា។ បាល់ទាត់ធ្វើឱ្យយើងយល់ ពីការធ្វើការងារជាក្រុម សហការគ្នា និង យល់ពីភាពខ្លាំងរវាងគ្នា។ លើសពីនេះ វាក៏ជាកីឡា ដែលងាយស្រួលយល់ បើទោះបីបុគ្គលខ្លះ មិនធ្លាប់បានទស្សនាបាល់ទាត់ ក៏អាចយល់បានពីការប្រកួតផងដែរ»។

នៅពេលស្ថានភាព ត្រលប់មកប្រសើរឡើងវិញ ពីវិបត្តិកូវីដ១៩ ចន្ថាប៊ីន ចង់ឲ្យសាធារណជន ចូលរួមលេងកីឡាបាល់ទាត់នេះ ឱ្យបានកាន់តែច្រើន។

ចន្ថាប៊ីន បានលើកទឹកចិត្ត ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យរក្សាអនាម័យផ្ទាល់ខ្លួន ឱ្យបានល្អ ហាត់ប្រាណនៅផ្ទះជាប្រចាំ លេងត្រែះបាល់ ឬបោះបាល់នៅផ្ទះ ដែលជាសកម្មភាព កីឡាដ៏ល្អម្យ៉ាងផងដែរ។ លាងដៃឱ្យបានស្អាតជាប្រចាំ និងកុំភ្លេចគាំទ្រ វិស័យបាល់ទាត់កម្ពុជា នៅពេលស្ថានការណ៍ ប្រសើរឡើងផងដែរ៕

Most Popular

To Top