Event

រកឃើញហើយ អ្នកឈ្នះរង្វាន់ ៥លានរៀល ដំបូងបំផុត ពីទឹកក្រូចអាយស៍ កូឡា IZE Cola

ទឹកក្រូចអាយស៍ IZE Cola ដបដែលទើបនឹងប្រកាស ដាក់ជូនរង្វាន់ធំទឹកប្រាក់សុទ្ធ ៥លានរៀលនាពេលថ្មីៗ ពេលនេះបានរកឃើញ អ្នកឈ្នះដំបូងរបស់ខ្លួន គឺអ្នកស្រី យឹង សំអុល អ្នក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ មេសា។

អ្នកស្រី សំអុល ជាអ្នកធ្វើចម្ការ បានរៀបរាប់ថា៖ «ខ្ញុំបានឱ្យកូនទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola ២ដបប៉ុណ្ណោះពីភូមិជិតខាង មកហូបចំពេលបាយថ្ងៃត្រង់ ព្រោះចង់ឱ្យមានកម្លាំងបន្តិច ក្នុងថ្ងៃលើកផ្ទះថ្មីផង ស្រាប់តែបើកគម្របទីមួយ ត្រូវ១ដប ដល់តែមួលគម្របដបទីពីរ ក៏ត្រូវ៥លានរៀលតែម្តង។ នេះបានហៅថា សំណាងពិតមែន»។

អ្នកស្រីបន្តថា៖ «ដំបូងឡើយ ខ្ញុំក៏មិនជឿនឹងភ្នែកខ្លួនឯងដែរ ព្រោះមិនធ្លាប់ត្រូវរង្វាន់ធំបែបនេះ ទើបកៀរគរហៅបងប្អូន អ្នកជិតខាងដើម្បីមកជួយផ្ទៀង។ ដល់ពេលគ្រប់គ្នាថា ត្រូវ៥លាន ខ្ញុំអរហ៊ោសឹងស្រក់ទឹកភ្នែក»។

គាត់នឹងយកទឹកប្រាក់នេះ ដើម្បីបង្រ្គប់ជញ្ជាំងផ្ទះ ដែលទើបនឹងលើកឱ្យបាន គ្រប់ជ្រុងជ្រោយ និងទិញកងដៃជាកាដូដល់កូនស្រី ដែលជាអ្នកដើរទៅទិញ ទឹកក្រូចអាយស៍ IZE ផងដែរ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ជាច្រើន រយរង្វាន់ផងដែរ ៕

This image has an empty alt attribute; its file name is photo_2020-05-08_15-29-13-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-05-08_15-29-16-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-05-08_15-29-11-1-768x1024.jpg

Most Popular

To Top