Event

ត្រឹម១សប្តាហ៍ចុងក្រោយ ស្រាបៀរ កម្ពុជា រកឃើញអ្នកឈ្នះរង្វាន់ ៥លានរៀល ពីក្រវិលកំប៉ុង ២០នាក់ ក្នុងនោះ១០នាក់ នៅភ្នំពេញ

ក្រោយផ្លាស់ប្តូរ សម្បកវេចខ្ចប់ដ៏ថ្មីសន្លាង ស្រាបៀរ កម្ពុជា បានបន្ថែមរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនរបស់ខ្លួន រួមមានទឹកប្រាក់សុទ្ធ ៥ពាន់រៀល, ១ម៉ឺនរៀល, ៥លានរៀល, ៥០លានរៀល, និងរថយន្ត Porsche ស៊េរីចុងក្រោយ ជាច្រើនគ្រឿងផងដែរ។

គិតត្រឹម១សប្តាហ៍ចុងក្រោយ រាប់ចាប់ពីថ្ងៃទី១១ ដល់១៨ ខែឧសភានេះ ស្រាបៀរ កម្ពុជា បានរកឃើញ និងប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ​ ៥លានរៀល ដល់អតិថិជន នៅស្ទើរគ្រប់តំបន់ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អតិថិជនដែលមានសំណាងច្រើន ជាងគេប្រចាំសប្តាហ៍ គឺបានទៅលើអតិថិជន ដែលរស់នៅក្រុងភ្នំពេញ មានចំនួន១០នាក់ និងមកពីខេត្តកណ្តាល១នាក់ កំពង់ចាម១នាក់ ប៉ៃលិន១នាក់ បន្ទាយមានជ័យ១នាក់ ឧត្តរមានជ័យ២នាក់ ពោធិ៍សាត់១នាក់ កំពង់ធំ២នាក់ និងសៀមរាប១នាក់ផងដែរ។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យ មើលក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះរង្វាន់យ៉ាងច្រើន។

សូមពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ។

Most Popular

To Top