ពលរដ្ឋនៃឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក នីម និត ជាអ្នកមានសំណាងទី២៦ រាប់ចាប់ពីដើមឆ្នាំ២០២០នេះ ដែលបានគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នូវទឹកប្រាក់៥០លានរៀល កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះ។
លោកថា៖ «ខ្ញុំទិញ ស្រាបៀរ កម្ពុជា អស់១កេសកន្លះ ស្រាប់តែគាស់ដល់កំប៉ុងទី១២ ក៏ឈ្នះបានរង្វាន់ធំបែបនេះ។ ទាំងខ្ញុំ និងមិត្តភ័ក្តិសឹងមិនជឿទេថា ខ្ញុំអាចមានសំណាងធំបែបនេះ។ កន្លងមកធ្លាប់ឃើញតែគេឈ្នះ ពេលដល់វេនខ្លួនឯង បានជឿជាក់ពិតប្រាកដមែន»។
លោក នីម បានបន្តទៀតថា៖ «ទឹកប្រាក់ដ៏ច្រើននេះ ខ្ញុំពិតជាមិនធ្លាប់ប៉ងទុកថា បានមកដោយងាយយ៉ាងនេះឡើយ ដូច្នេះខ្ញុំនឹងយកចំណែកខ្លះដើម្បីរៀបចំពិធីសង្ឃទាននៅផ្ទះ ដោយនិមន្តព្រះសង្ឃមកទទួលចង្ហាន់ និងអញ្ជើញអ្នកជិតខាងមក ធ្វើបុណ្យរួមគ្នាឱ្យបានអ៊ូអសប្បាយម្តង។ មួយចំណែកធំទៀត ខ្ញុំនឹងយកទៅធ្វើជញ្ជាំងផ្ទះ និងរៀបឥដ្ឋខាងក្រោម គ្រាន់ទប់ទល់ភ្លៀង ខ្យល់ ដែលធ្លាប់តែត្រូវសាចទទឹកមករាប់ឆ្នាំ»៕
សូមពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!


