រង្វាន់រថយន្ត Porsche ស៊េរីចុងក្រោយ ដែលលោក ដែង ម៉េងស្រ៊ាង បានឈ្នះ កាលពីខែមុន ពីស្រាបៀរ កម្ពុជា នឹងត្រូវប្រគល់ដល់ដៃលោក នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat ចាប់ពីម៉ោង ៨ដល់ម៉ោង១០យប់ នៅស្ថានីយទូរទស្សន៍ហង្សមាស ។

ការប្រគល់រង្វាន់នេះ នឹងត្រូវផ្តល់ដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អមដោយតារាចម្រៀងល្បីៗ ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និង លោក នូ ឧសភា ដែលជាអ្នកតំណាង ពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមអបអរសាទរជាមួយ លោក ដែង ម៉េងស្រ៊ាង ដែលមានសំណាង ឈ្នះរង្វាន់ដ៏ធំខាងលើនេះ។
លោកស្រី ក៏បានបញ្ជាក់ផងដែរថា រង្វាន់រថយន្ត Porsche នេះ នៅមានបន្តទៀត ក៏ដូចជារង្វាន់ជាទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល និង៥ម៉ឺនរៀល ជាច្រើនរង្វាន់ទៀត ដែលត្រូវបានបង្កប់ នៅក្នុងក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដែលក្រុមហ៊ុន បានបញ្ចេញលក់ នៅលើទីផ្សាររួចជាស្រេចផងដែរ។
សូមបញ្ជាក់ថា លោក ដែង ម៉េងស្រ៊ាង បានឈ្នះរង្វាន់រថយន្តទំនើប Porsche ស៊េរីចុង ក្រោយនេះ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ នៅក្នុងកម្មវិធីជួបជុំគ្នា ជាមួយមិត្តរួមការងារ បន្ទាប់ពីសម្រាកពីការងារ ហើយក្រុមហ៊ុន ក៏បានត្រួតពិនិត្យ និងរៀបចំឯកសារ សម្រាប់ការប្តូររង្វាន់នេះ ទៅដល់លោករួចរាល់ផងដែរ ។








ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!
