ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ជាពេលដ៏សប្បាយរីករាយ និងរំភើបបំផុត ដែលមិនអាចបំភ្លេច បានសម្រាប់លោក ដែង ម៉េងស្រ៊ាង ម្ចាស់រង្វាន់សំណាងថ្មី ចុងក្រោយគឺរថយន្ត Porsche Macan ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដោយសារពេលនេះ ក្រុមហ៊ុនបានប្រគល់ ទាំងសោរថយន្ត និងរថយន្តដល់ដៃ លោកផ្ទាល់រួចរាល់ហើយ។
ក្រោយទទួលបានរថយន្ត លោក ម៉េងស្រ៊ាង បង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមិនដឹងពិពណ៌នាយ៉ាងណា ឲ្យសមនឹងចិត្តទេ គ្រាន់តែដឹងថា ពេលនេះខ្ញុំសប្បាយចិត្តខ្លាំង រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ហើយវាជាលើកដំបូងបំផុត ក្នុងជីវិតរបស់ខ្ញុំ ដែលមានសំណាង បានបើករថយន្តទំនើប តម្លៃរាប់ម៉ឺនដុល្លារ។ មកដល់ពេលនេះ ខ្ញុំនៅតែគិតថាវាជាសុបិន ខណៈដែលក្រុមហ៊ុនបានប្រគល់រង្វាន់ ឲ្យខ្ញុំរួចជាស្រេចទៅហើយនោះ»។
លោក ម៉េងស្រ៊ាង ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ដែលបានប្តូរសំណាងរង្វាន់ធំនេះ ជូនលោកផងដែរ។
លោក Zvonimir Nemet នាយកផ្នែកបច្ចេកទេសក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងនាឱកាសប្រគល់រង្វាន់យ៉ាងដូច្នេះថា៖ «តាងនាមឲ្យថ្នាក់ដឹកនាំ យើងសូមចូលរួមអបអរសាទរ ដល់លោក ដែង ម៉េងស្រ៊ាង ដែលបានឈ្នះរង្វាន់ធំ រថយន្តទំនើបពីស្រាបៀរ កម្ពុជា ហើយក៏សូមថ្លែងអំណរគុណ ដល់លោកដែលតែងតែគាំទ្រ ស្រាបៀរ កម្ពុជា។ យើងសង្ឃឹមថា អតិថិជន ស្រាបៀរ កម្ពុជា យើងផ្សេងទៀត នឹងមានឱកាសឈ្នះរង្វាន់ធំ តូចដូចលោកដែរ»។
លោក Zvonimir បញ្ជាក់ផងដែរថា រង្វាន់រថយន្តដ៏ទំនើប ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នៅមានបន្តទៀត រួមជាមួយរង្វាន់ជាទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល ជាច្រើនរង្វាន់ ដែលបានបញ្ជេញ ទៅលើទីផ្សាររួចជាស្រេច ដូច្នេះសូមកុំភ្លេចពិនិត្យ ក្រវិលកំប៉ុងរាល់ពេល គាស់ក្រវិលកំប៉ុង។







ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!
