Event

លឿនអ៊ីចឹងផង! បាន ៥០លានរៀលភ្លាម តាថ្លៃទិញដីភ្លែតតែម្តង បន្ទាប់ពីឈ្នះរង្វាន់ពីក្រវិល កំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ

លោក អ៊ីង អឿន ដែលមានដើមកំណើតនៅខេត្តតាកែវ ប៉ុន្តែរស់នៅជាមួយ ក្រុមគ្រួសារនៅខេត្តត្បូងឃ្មុំ បែរជាមានសំណាងគាស់ឈ្នះទឹកប្រាក់ ៥០លានរៀល នៅទឹកដីបាវិត ខេត្តស្វាយរៀង ដែលជាកន្លែងលោកធ្វើការ ប្រចាំថ្ងៃឯណោះទៅវិញ។

លោករៀបរាប់ពីហេតុការណ៍ នៃការត្រូវរង្វាននោះថា «ខ្ញុំគាស់វើក WURKZ ភ្លាម មិនទាន់បានពិនិត្យមើល ក្រវិលកំប៉ុងភ្លាមៗទេ ព្រោះប្រញាប់ផឹក និងអាលចូលធ្វើការវិញ។ ដល់តែម៉ោងប្រហែល ១២ថ្ងៃត្រង់ ហូបបាយរួចបានខ្ញុំយកក្រវិល ចេញពីហោប៉ៅអាវមកមើល។ ដោយសារភ្នែកមើល មិនច្បាស់ទើបគិតថា ឈ្នះបានត្រឹម៥ពាន់រៀល ទើបខ្ញុំហុចឲ្យប្រពន្ធខ្ញុំ ជួយមើលក៏ស្រាប់តែគាត់ ស្រែកភ្លាត់សំឡេងថា ឈ្នះបាន៥០លាន ទើបទាំងខ្ញុំ និងអ្នកធ្វើការជាមួយ ដែលនៅជិតនោះស្ទុះមកជួយមើល អររំភើបគ្រប់ៗគ្នា។

លោកអឿន គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានសំណាងនៅថ្ងៃទី៩ ខែមិថុនា វេលាម៉ោង ៩:៣០ នាទីព្រឹក ហើយទឹកប្រាក់នេះលោកនឹង យកទៅទិញដីដែលបានសួរថ្លៃ ហើយនៅឯខេត្តត្បូងឃ្មុំ ជាស្រុកកំណើតភរិយារបស់លោក ដើម្បីធ្វើផ្ទះឲ្យធំល្មមទុកសម្រាប់ជា ដំបូលដ៏កក់ក្តៅសម្រាប់គ្រួសារ ៕

Most Popular

To Top