Event

ម្នាក់ចេញលុយ តែម្នាក់គាស់ឈ្នះ រង្វាន់៥០លានរៀល ពីស្រាបៀរ កម្ពុជា ត្រូវធ្វើម៉េច?

ភ្នំពេញ៖ សំណួរខាងលើនេះ ត្រូវបានអ្នកពិសាស្រាបៀរ ឧស្សាហ៍សួរគ្នា មុននឹងគាស់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដោយសារតែរង្វាន់ ពីស្រាបៀរមួយនេះ មានច្រើនសន្ធឹកសន្ធាប់ រាប់ចាប់ពីរថយន្ត Porsche ស៊េរីទំនើបចុងក្រោយ រហូតដល់ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល និងរងា្វន់ជាច្រើនទៀត។ ប្រសិនបើមិនបាន និយាយគ្នាមុនទេ មុខជាត្រូវចែកស្មើមិនខាន។

តួយ៉ាង លោក កង ផល្លី អាជីវករលក់នាឡិកាដៃ តាមអនឡាញ ឲ្យដឹងថា «ឥឡូវនេះ ខ្ញុំមិនទាន់ដឹងថា ត្រូវបែងចែកយ៉ាងម៉េច នៅឡើយទេ ព្រោះខ្ញុំជាអ្នកចេញលុយ ទិញស្រាបៀរប៉ាវពួកគាត់ ពិសាទាំងអស់ ហើយបងប្អូនម្នាក់ ជាអ្នកគាស់ឈ្នះរង្វាន់នេះ»។

លោកបន្តថា «ជម្រើសល្អបំផុតនៅពេលនេះ គឺមានតែបែងចែកគ្នាខ្លះ ម្នាក់មួយចំណែកៗ តែប៉ុណ្ណោះ ព្រោះពួកយើង អត់បាននិយាយគ្នាមុន។ ហើយចំណែក ដែលខ្ញុំទទួលបាន នឹងយកទៅធ្វើផ្ទះមួយ នៅលើដីកេរប្រពន្ធរបស់ខ្ញុំ នៅឯស្រុកកំណើត ខេត្តកំពង់ចាម»។

នេះជាមេរៀនមួយ សម្រាប់អ្នកពិសាស្រាបៀរ កម្ពុជា ទាំងអស់គ្នា គប្បីនិយាយគ្នា មុននឹងគាស់ក្រវិលកំប៉ុង ព្រោះឱកាសនៃការឈ្នះរង្វាន់ធំ ពីស្រាបៀរមួយនេះ គឺមានច្រើន។
ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top