បរាជ័យលើមុខរបរអាច មិនមែនគ្រាន់តែជាការខាតបង់ ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀនបង្រៀន អោយបុគ្គលបរាជ័យឆ្ពោះទៅ រកភាពជោគជ័យតែប៉ុណ្ណោះ ដរាបណាយើងនៅតែបន្តស្វែងរក វិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន។
លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់ នឹងទទួលបានជោគជ័យ ជាមួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែ របស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀន ចេះពីការបរាជ័យកាលពីមុន។
លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះយ៉ាងដូច្នេះថា «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើសសម្រាប់ការជួបជុំរបស់ខ្ញុំជាមួយបងប្អូន និង មិត្តភក្តិទៅហើយ។ កាលពីថ្ងៃ៣០ មិថុនា កន្លងទៅខ្ញុំមានកម្មវិធីអាហារ សាមគ្គីជាមួយសាច់ញាតិក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង តែលើកនេះបំណងប៉ង ប្រាថ្នាខ្ញុំបានដូចចិត្ត ដោយសារក្រវិលកំប៉ុងសំណាងទឹកប្រាក់ ៥លានរៀលដែលខ្ញុំបានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះខណៈដែលខ្ញុំគាស់កំប៉ុងទី៥»។ លោកស្រីបន្តទៀតថា ទឹកប្រាក់ ៥លានរៀល នេះខ្ញុំនឹងសាកល្បងចិញ្ចឹមមាន់ អោយបានអោយបានសម្រេច ដូចគេឯងនៅក្នុងភូមិ។
ក្រៅពីអ្នកស្រុកបាកានរូបនេះ ក៏នៅមានអ្នកឈ្នះសរុបចំនួន ៤៧ នាក់ផ្សេងទៀតបានគាស់ ឈ្នះប្រាក់ ៥ លានរៀលកាលពី ១សប្តាហ៍កន្លងទៅរួមមាន អ្នកភ្នំពេញ ២៩នាក់ កំពង់ស្ពឺ ២នាក់ កណ្តាល ៦នាក់ កំពង់ឆ្នាំង ១នាក់ ត្បូងឃ្មុំ ១នាក់ កោះកុង ១ នាក់ ព្រះសីហនុ ១នាក់ បន្ទាយមានជ័យ ១នាក់ តាកែវ ២នាក់ ឧត្តរមានជ័យ ១នាក់ និង កំពង់ចាម ១នាក់ផងដែរ។
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!














