សម្លេងទង្គិចកែវក្រោមសំណើច នៃភាពរីករាយពីការជួបជុំគ្នារវាងគ្រួសារសាច់ញាតិមួយនៅម្តុំខណ្ឌពោធិ៍សែនជ័យ បានសាងមិនត្រឹមតែ ក្តីសុខប៉ុណ្ណោះ ប៉ុន្តែបានបង្កើតទ្រព្យ សំណាងយ៉ាងមិនគួរឲ្យជឿដោយមានម្នាក់ គាស់ស្រាបៀរ កម្ពុជាត្រូវរង្វាន់ ៥ លានរៀលទាំងយប់ម៉ោង ៨។
លោក កើត វណ្ណឌឿន បានរៀបរាប់ការឈ្នះថា « ពួកយើងហូបអីជុំគ្នានៅផ្ទះរបស់ខ្ញុំអស់ឡើង ៣ កេស គ្នា ៦ នាក់ ហើយកំប៉ុងមួយក្នុងកេសចុងក្រោយនោះហើយ ជាកំប៉ុងសំណាង ៥ លាន»។ បើទោះបីជាយើងអត់បាន និយាយគ្នាមុនពីការបែងចែករង្វាន់ ប៉ុន្តែចុងក្រោយយើងក៏គិតគ្នាថានឹងចែកចំណែកស្មើគ្នា ព្រោះស្រាបៀរនោះយើងមានចំណែកចូលលុយគ្នាទិញ»។
លោកវណ្ណឌឿនជាអតិថិជនម្នាក់ ដែលបានគាស់ឈ្នះក្នុងសប្តាហ៍ទី២នៃខែកក្កដា ដែលមានអ្នកឈ្នះផ្សេងទៀតរួមមានអ្នកកភ្នំពេញ ២១ នាក់ កំពង់ស្ពឺ ៣ នាក់ ព្រៃវែង ២ នាក់ តាកែវ ១ នាក់ ប៉ៃលិន ២ នាក់ ស្វាយរៀង ៣ នាក់ ស្ទឺងត្រែង ១ នាក់ សៀមរាប ១ នាក់ កណ្តាល ២ នាក់ កំពង់ចាម ១ នាក់ សរុប ៣៧ នាក់៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!










