ភ្នំពេញ៖ លោក ម៉ៃឃើល វង្ស (Michael Vong) អគ្គនាយកផ្សារទំនើបជីប ម៉ុងម៉លបានប្រកាសស្វាគមន៍ ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និង សេវាកម្មកម្សាន្តផ្សេងៗ អាចចាប់ផ្តើមកក់ទីតាំង ក្នុងផ្សារទំនើបទី៣ ជីបម៉ុង សែនសុខ ម៉ល ពីពេលនេះរហូត ដល់ទីតាំងទាំងអស់ ត្រូវបានកក់ ដោយការប្រកាសនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពី Chipmong Noromall និង Chipmong Baktouk Mall ដំណើរការទៅយ៉ាងរលូន។

លោកបន្តទៀតថា ផ្សារទំនើបទី ៣ នេះស្ថិតនៅលើដងវិថី ឧកញ្ញ៉ា ម៉ុងរិទ្ធី សាងសង់ឡើង កម្ពស់ ៤ ជាន់លំអរដោយ រចនាបថទំនើប ស៊ីវីល័យ ព្រមជាមួយ សួនច្បារបៃតង ដ៏ស្រស់បំព្រង និងទំហុំទីតាំងជួល ១៧, ០១៣ ម៉ែត្រការ៉េ ដោយសរុបគិតជា ហាងមានចំនួន ៩០ធំៗ និង តូបចំនួន៣០ បន្ថែមទៀត រីឯចំណតរថយន្ត អាចចតបានរហូតដល់ ៤៨០ឡាន និង ៤៥០ម៉ូតូឯណោះ។

លោកក៏រម្លឹកដល់ម្ចាស់ ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និង សេវាកម្សាន្តផ្សេងៗ អោយប្រញាប់កក់ទីតាំង ក្នុងផ្សារទំនើបទី៣នេះ អោយបាន ឆាប់រហ័ស ខណៈដែលការបញ្ចុះតម្លៃ ជួល ៥០% សម្រាប់រយៈពេល ៦ ខែដំបូងរួមជាមួយ អត្ថប្រយោជន៍ នៃការផ្សព្វផ្សាយ ដោយឥតគិតថ្លៃ មួយចំនួនទៀត កំពុងផ្តល់ជូនសម្រាប់ដៃគូ អាជីវកម្មទាំងអស់។
ដូច្នេះលោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ ពង្រីកសាខា ឬ ចាប់ផ្តើម អាជីវកម្មរបស់លោកអ្នក អាចធ្វើការទំនាក់ទំនង ព័ត៌មានបន្ថែម ឬ ណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmong.com







