រសជាតិឆ្ញាញ់កប់! តែគុជម៉ាកល្បី Fire Tire របស់ សុិន យូប៊ីន នៅមជ្ឈមណ្ឌលផ្សារទំនើប Chipmong Noromall កំពុងទទួលបានការពេញនិយមខ្លាំងពីយុវវ័យ
ភ្នំពេញ៖ រសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់ពី Fire Tiger កំពុងទាក់ទាញការចាប់អារម្មណ៍ និង ការគាំទ្រច្រើនពីយុវវ័យខណៈការបើកសាកល្បងកំពុងបន្តនៅសាខាដំបូងគេបូងបំផុតរបស់ សិុន យូប៊ីន នៅជាន់ទី ២ ក្នុងមជ្ឍមណ្ឌលផ្សារទំនើបជីបម៉ុង ណូរូម៉ល (Chipmong Noromall)។
កញ្ញា សុិន យូប៊ីន បានមានប្រសាសន៍ថា “តែគុជម៉ាក Fire Tiger មាន 5 រសជាតិ ហើយ រសជាតិដែលទទួលបានការគាំទ្រច្រើនជាងគេនោះ គឺ Signature និង 4 រស់ជាតិទៀតក៏ទទួលបានការពេញនិយមច្រើនមិនចាញ់គ្នា ដែរ ហើយយើងទទួលបានការបញ្ជាទិញប្រមាណ ជាង40000 កែវ ក្នុងរយៈពេល១ខែនៃការលក់សាកល្បងដែលគិតចាប់ពីថ្ងៃ June ,25 ដល់ July , 25 ដោយគិតទំាងកហ្មង់តាមអនឡាញ និង អតិថិជនមកដល់ទីតាំងផ្ទាល់។ សម្រាប់កញ្ញាចំនួនដែលលក់បានជាមធ្យមក្នុងខណៈពេលសាកល្បងនេះ គឺជាចំនួនច្រើន លើសពីការរំពឹងទុក។
កញ្ញា យូប៊ីនឆ្លៀតឱកាសសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់បានគាំទ្រភេសជ្ជៈ តែគុជ Fire Tiger ជាពីពិេសសអ្នកគាំទ្រកញ្ញាទាំងនៅក្នុងវិស័យសិល្បៈ និង មុខជំនួញ ផ្សេងៗ ហើយកញ្ញាក៏សូមអញ្ជើញបងប្អូនដែលមិនទាន់បានភ្លក់រសជាតិតែគុជនេះនៅឡើយ អោយសាកល្បងអោយបានគ្រប់ៗគ្នាផងដែរ។








