ព្រៃវែង៖ ទឹកប្រាក់៥លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) បានសម្រេចបំណង កសិកររស់នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយទិញបានជ្រូក៤ក្បាល និងមេគោមួយ។
លោក ស៊ុន ម៉ៅ បានប្រាប់ឲ្យដឹង ពីដំណើរនៃការឈ្នះនេះថា៖ «ការពិតខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ ដល់តែថ្ងៃទី៣១ កក្កដា ខ្ញុំហូបអស់២កំប៉ុង ហើយ៥លានរៀល គឺគាស់បាន ពីកំប៉ុងទី២ ម៉ោង៤រសៀល»។
លោកបន្ថែមថា៖ «គ្រាន់តែគាស់ឈ្នះភ្លាម ខ្ញុំនឹកភ្នកភ្លាម ដល់គម្រោងទិញគោ និង ជ្រូកបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានទៅមើលគោ និង ជ្រូក ព្រមទាំងតថ្លៃរួចទៀតផង រង់ចាំតែថ្ងៃល្អ ទៅយកតែប៉ុណ្ណោះ»។
ក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី ២៧-០៣ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកឃើញអ្នកឈ្នះ សរុប ចំនួន៣២នាក់។
គាស់វើកWURKZ ថ្ងៃនេះ ដើម្បីមានឱកាសឈ្នះ ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ ជាច្រើនកំប៉ុងទៀត៕








