ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀល ពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា ថ្មីៗនេះ។
លោកឳពុកកូនពីររូបនេះ បានសម្តែងក្តីរីករាយថា «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ កន្លះកេសហូបជាមួយអ្នករួមការងារ។ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ ដោយសារ រំភើបពេក ព្រោះមិនដែលបាន ឈ្នះទឹកប្រាក់ច្រើននឹង គេទេ។ ម្យ៉ាង មកឈ្នះចំពេលដែលត្រូវការ ចាំបាច់បែបនេះទៀត»។
លោកថា ទឹកប្រាក់នេះពិតជាមក ចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត កូវីដ ធ្វើឲ្យប៉ះពាល់ដល់ អាជីវកម្មរបស់គាត់ហើយភរិយាលោក ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹង យកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប នេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ ពី ថ្ងៃទី ២៧ កក្កដា-០៣ សីហា។
ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០ លានរៀល៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។
ពិសាដោយការ ទទួលខុសត្រូវ!


