ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូចអាយស៍ IZE បានរៀបចំកញ្ចប់ប្រូម៉ូសិនពិសេស រយៈពេល៣ថ្ងៃ ដើម្បីអបអរសារទរ ថ្ងៃឈប់សម្រាក ជំនួសថ្ងៃចូលឆ្នាំ ចាប់ពីថ្ងៃទី ១៥ -១៧ សីហា នៅទីតាំងចំណតរថយន្តក្រុង ទាំង១៥ នៅភ្នំពេញ និង កន្លែងឈប់សុំចត ទៅកាន់បណ្តាខេត្តនានា ។
ប្រូម៉ូសិនដែលទឹកក្រូចអាយស៍ IZE នឹងធ្វើការផ្តល់ជូន មានដូចជាអាវយឺត កែវទឹក កាតាបស្ពាយ និង ឱកាសបង្វិលកង យករង្វាន់ផ្សេងៗ ដោយគ្រាន់តែទិញ គ្រប់ចំនួនកំណត់។ ចំពោះភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏ផ្តល់ជូននូវរង្វាន់ ដូចជាអាវយឺតវើក ប៊ិច និងរង្វាន់ផ្សេងៗ ផងដែរ។
ទីតាំងរថយន្តក្រុង ដែលក្រុមហ៊ុននឹងផ្តល់ជូន ប្រូម៉ូសិនមានដូចជា គល់ស្ពានជ្រោយចង្វា ផ្សារតូច គល់ស្ពានព្រែកព្នៅ ផ្សារអូរឬស្សី ផ្សារសូរិយា ផ្សារសូរិយា ផ្សារច្បារអំពៅ ជិតវាលស្បូវ រង្វង់មូលចោមចៅ បុរីសន្តិភាព ផ្សារដើមគរ ផ្សាររាត្រី ផ្សារនាគមាស៕




