រង្វាន់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជួយធ្វើឲ្យសុបិន្ត របស់គ្រួសារ អ្នកប៉ះកង់ម៉ូតូ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ក្លាយជាការពិត។
ក្តីស្រមៃរបស់ស្វាមី លោកស្រី ភាក់ ជុន ដែលប្រកបរបរ ជាអ្នកប៉ះកង់ម៉ូតូ គឺចង់មានលទ្ធភាព ទិញអីវ៉ាន់បន្ថែម ក្នុងហាងជាយូរមកហើយ ប៉ុន្តែមិនដឹងរកថវិ កាពីណាបន្ថែមបាន។ ប៉ុន្តែថ្ងៃមួយ លោកស្រី ភាក់ ជុន ម្តាយកូនស្រីអាយុ៥ខែរូបនេះ បានទិញវើក WURKZ ជូនស្វាមីគាត់ពិសា ពេលឃើញលោកអស់កម្លាំងពេក ព្រមទាំងទាមទារគាស់ ដោយខ្លួនឯងទៀតផង ដើម្បីផ្សងសំណាង។ ដល់ពេលគាស់ភ្លាម អភិនិហារកើតឡើងភ្លែត ដោយលេចចេញ ៥លានរៀល ពីក្រវិលកំប៉ុង ដែលនាំឲ្យលោកស្រី និងក្រុមគ្រួសារ រំភើបជាពន់ពេក។
លោកស្រីបញ្ជាក់ថា៖ «ទឹកប្រាក់ប៉ុណ្ណេះគឺល្មមគ្រប់គ្រាន់ សម្រាប់ទិញអីវ៉ាន់ មកដាក់នៅតូបជួសជុលម៉ូតូ របស់ប្តីខ្ញុំហើយ។ កន្លងមកមានម៉ូយ មករកធ្វើនេះធ្វើនោះច្រើនដែរ ប៉ុន្តែមិនសូវកាក់កប ព្រោះគ្មានរបស់ដាក់ឱ្យគេ ដោយសារតែបញ្ហា អត់ដើមទុន។ ម៉ូយមួយចំនួន បានទៅរកគេផ្សេងអស់។ ឥឡូវអស់ទុក្ខហើយ អ្នកណាមករកអ្វីក៏មានដែរ ដោយសារទុន៥លានពីវើក WURKZ»។
លោកស្រី ជុន ជាអ្នកមានសំណាងម្នាក់ ក្នុងចំណោមអ្នកមានសំណាង ៥៣នាក់ទៀត ដែលត្រូវរង្វាន់ ៥លាន់រៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមរយៈពេល១សប្តាហ៍ ថ្ងៃឈប់សម្រាក ជំនួសចូលឆ្នាំខ្មែរនេះ។ នេះមិនទាន់រាប់បញ្ចូល រង្វាន់តូចធំផ្សេងៗទៀត នៅឡើយទេ។
គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើល ក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង វើក WURKZ រាប់រយកំប៉ុងទៀត៕





