(ភ្នំពេញ) ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់…តម្លៃសមរម្យ… និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរ ប្រកបដោយចីរភាព… តម្លាភាព…សមភាព… និងគុណភាពដល់សហគមន៍ដែលខ្លួន កំពុងធ្វើប្រតិបត្តិការគឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង!
នេះជាលើកទី 2 ហើយដែលក្រុមហ៊ុន សាមសុង បានយកចិត្តទុកដាក់ដោយបង្កើតនូវវគ្គសិក្សាដែលមានឈ្មោះថា Samsung Tech Institute ជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសហៅកាត់ថា (NTTI) សម្រាប់ឆ្នាំ2020 នេះ។
សូមបញ្ជាក់ថាវគ្គសិក្សាថ្មីនេះ គឺមានរយៈពេលចំនួន 9 សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2020 នេះតទៅដោយផ្តោតសំខាន់លើមុខជំនាញសំខាន់ៗ និងពិសេសដូចជា៖
- ជំនាញជួសជុលផ្នែកបរិក្ខារអេឡិចត្រូនិច (CE)៖ ម៉ាស៊ីនត្រជាក់…ម៉ាស៊ីនបោកខោអាវ…ទូទឹកកក…និងទូរទស្សន៍។
- ជំនាញស្មាតហ្វូន (IM)៖ ទូរស័ព្ទវៃឆ្លាត
សូមរំឮកផងដែរថាសម្រាប់វគ្គសិក្សានេះ ទាំងគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ គឺសុទ្ធសឹងតែត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ពីអ្នកជំនាញរបស់ក្រុមហ៊ុន សាមសុង។
អ្វីដែលពិសេស និងអស្ចារ្យបំផុតក្រោយពី ការបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏មានរៀបចំការប្រឡងដោយតឹងរ៉ឹងបំផុតដើម្បីជ្រើសរើសសិក្ខាកាម ឆ្នើម…មានពិន្ទុខ្ពស់ជាងគេ…និងលេចធ្លោជាងគេឱ្យមានឱកាសទៅបន្តហាត់ការបន្ថែមទៀត នៅឯមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ!
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ សាមសុង នៅតែព្យាយាមប្រឹងប្រែងបំផុតធ្វើយ៉ាងណាផ្តល់ជូននូវការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ទូទាំងពិភពលោកទាំងមូលក៏ដូចជា ប្រទេសកម្ពុជា ផងដែរ។
ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្ត និងជម្រុញឱ្យសិក្ខាកាម ទាំងអស់ថែទាំសុខភាពឱ្យបានល្អ…តស៊ូព្យាយាម អត់ធ្មត់ខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង…ជំនាញដើម្បីក្លាយខ្លួនជាកម្លាំងស្នូល និងធនធានមនុស្ស ដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើនដល់ខ្លួនឯង…ក្រុមគ្រួសារ…សហគមន៍…សង្គម…និងប្រទេសជាតិទាំងមូល៕






