Event

Mikasa Sushi & Fusion ភោជនីយដ្ឋាន​ អាហារជប៉ុន ប្រណិតដ៏ល្បីខ្លាំង នៅកាណាដា ចាប់បើកសាកល្បង នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី១

ភ្នំពេញ៖ ភោជនីយដ្ឋានអាហារជប៉ុន​ ប្រែនដ៏ប្រណិត និងល្បីខ្លាំ ងនៅប្រទេស​កាណាដា ឈ្មោះ MIKASA Sushi (មីកាសា) ពេលនេះបានចាប់ផ្តើម បើកសាកល្បង នៅកម្ពុជាហើយ ដោយមានទីតាំងដំបូងគេ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី១ លើបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ បឹងកេងកងទី១។

ម្ហូបជប៉ុនជាច្រើនមុខ ដែលចំអិនដោយមេចុងភៅ​​ ភោជនីយដ្ឋាន MIKASA ត្រូវបានទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ និង ទទួលបានការពេញនិយម ពីប្រជាជនអាស៊ី រស់នៅប្រទេសកាណាដា រួមជាមួយប្រជាជន កាណាដាផ្ទាល់ ហើយម្ហូបល្បីៗប្រចាំ MIKASA (មីកាសា) រួមមានដូចជា Le Rouge, Cameleon, Mikasa Pearl, Fire Roll, Crispy Roll, Trio Duo, Dragon Ball, Dragon Eye។

មេចុងភៅ ដែលគ្រប់គ្រងការងារចំអិន គ្រឿងផ្សំ រូបមន្តម្ហូបអាហារជប៉ុន ប្រចាំ MIKASA (មីកាសា) គឺលោក លី តឹកសុង ដែលមានបទពិសោធន៍ ២០ឆ្នាំ ជាមួយម្ហូបជប៉ុន និង អាហារដ្ឋានជប៉ុន​ ជាច្រើនកន្លែងកន្លងមក ហើយលោកក៏ជាអ្នក មើលការខុសត្រូវរូបមន្ត ម្ហូបអាហាររបស់ភោជនីយដ្ឋាន MIKASA (មីកាសា) ទាំងជាង 10 សាខា នៅប្រទេសកាណាដាផងដែរ។

លោក លី តឹកសុង ដែលជាមេចុងភៅ ប្រចាំភោជនីយដ្ឋានប្រែន MIKASA នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ភោជនីយដ្ឋានអាហារជប៉ុន MIKASA (មីកាសា) យើងផ្តោតសំខាន់ ទៅលើរសជាតិ អនាម័យ និង គុណភាពសេវាកម្ម ទៅដល់អតិថិជនគោលដៅ របស់យើងជាចំបង។”

លោកបន្ថែមទៀតថា ក្នុងអំឡុងពេលបើកសាកល្បងនេះ យើងរំពឹងទុកថា នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន ដែលនិយមចូលចិត្ត ម្ហូបជប៉ុននៅកម្ពុជា។

លោកក៏បានរម្លឹកផងដែរថា សម្រាប់អតិថិជន ដែលមានបំណងចង់សាកល្បង ម្ហូបជប៉ុន នៅភោជនីយដ្ឋានប្រណិត MIKASA (មីកាសា) អាចទំនាក់ទំនង​កក់ទុកជាមុន តាមរយៈលេខទូរស័ព្ទ 098 888 336 / 077 888 336 ឬផ្ញើរសារក្នុងប្រអប់សារ ក្នុងទំព័រហ្វេសប៊ុក Mikasa Shusi Fusion Lounge៕

Most Popular

To Top