ស្តង់លក់ជាមួយ ប្រូម៉ូសិនពិសេស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញ អតិថិជនជាច្រើន មកទិញផលិតផល៤មុខ គឺ ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាបៀរ កម្ពុជា និង ទឹកបរិសុទ្ធ កម្ពុជា។
កញ្ញា រុំ ដារ័ត្ន ដែលឈប់យានជំនិះ ទិញទឹកក្រូចអាយស៍កូឡា នៅស្តង់លក់ផ្សារព្រែកឯង និយាយថា៖ «ការពិតទៅ ខ្ញុំចូលចិត្តអាយស៍ស្រាប់។ ដល់តែជិះកាត់មកឃើញ មានប្រូម៉ូសិនទៀត ចាំអង្កាល់ដឹងតែទិញហើយ។ ណាមួយត្រូវចំពេល ជិតភ្ជុំទៀត អីចឹងខ្ញុំទិញទុកទៅវត្តខ្លះ ហើយទិញផ្ញើជូនម៉ាក់ខ្ញុំ ដែលនៅផ្ទះផ្សេងគ្នា ទុកគ្រាន់យកទៅវត្តដែរ»។
លោក គង់ សុផល អតិថិជនម្នាក់ទៀត ដែលបានចូលទិញ នៅស្តង់ជិតផ្សារដើមគរ ជាប់ចំណតរថយន្តក្រុង រិទ្ធិ មុនី បានឲ្យដឹងថា៖ «ខ្ញុំចេះតែទិញទុកទៅ ទាន់គេមានប្រូម៉ូសិន ហើយវាល្អដែរ ម៉េចម៉ាគ្រាន់យកទៅវត្ត ហើយទុកខ្លះឲ្យកូនទៅ ព្រោះកូនខ្ញុំវាចូលចិត្ត ផឹកទឹកក្រូចអាយស៍ IZE ហ្នឹងដែរ»។
អតិថិជននិយមគាំទ្រ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចអញ្ជើញស្វែងរកទីតាំងលក់ នៅទូទាំងប្រទេស និងផ្សារដែលនៅភ្នំពេញដូចជា ផ្សារព្រែកព្នៅ ផ្សារទួលសង្កែរ ផ្សារសំផាន ផ្សារអូឡាំពិក ផ្សារអូរឬស្សី ផ្សារសែនមេត្រី ផ្សារស្ទឹងមានជ័យចាស់ ផ្សារប៉េសេ ផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង រោងចក្រ QMI ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារព្រែកឯង ផ្សារច្បារអំពៅ ផ្សារកំបូល និងផ្សារថ្នល់ទទឹង ដែលនៅជិតលោកអ្នក។
ក្រៅពីមានលក់នៅតាម ទីតាំងផ្សារខាងលើ អតិថិជនដែលស្នាក់នៅ ក្នុងគម្រោង ផាក លែន ៥៩៨ បុរីពិភពថ្មី និងបុរីប៉េងហួតបឹងស្នោរ ក៏អាចស្វែងរកផលិតផល ដ៏មានគុណភាពពី ខ្មែរ ប៊ែវើរីជីស ក្បែរគេហដ្ឋាន របស់លោកអ្នកបានផងដែរ៕


