នៅក្នុងឱកាសប្រារព្ធ ពិធីបុណ្យដាក់បិណ្ឌ និង កាន់បិណ្ឌនេះ គេឃើញមាន ប្រជាពលរដ្ឋខ្មែរសស្រាក់ សស្រាំយួរចង្ហាន់ មានភេសជ្ជៈបង្អែមទៅវត្ត ហើយក្នុងនោះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏ទទួលបានគាំទ្រ ទិញយកទៅប្រគេនព្រះសង្ឃផងដែរ ដែលទេយ្យទានដោយ សទ្ធាជ្រះថ្លានេះ បានហុចផលយ៉ាងមិននឹកស្មាន ដល់ដោយចៃដន្យ ឲ្យព្រះអង្គគាស់ ត្រូវរង្វាន់បាន ១លានរៀល។
ព្រះតេជគុណ អូច សូរ៉ាធូ គង់នៅវត្ត គៀនស្វាយក្រៅ បានទទួលយកចង្ហាន់ ដែលពលរដ្ឋខ្មែរមួយ គ្រួសារបានយកទៅប្រគេន ថ្ងៃដាក់បិណ្ឌទី ៦ ដែលរួមមានភេសជ្ជៈប៉ូវកម្លាំងវើក ទាំងកេសៗបាន គាស់ ឆាន់អំឡុងពេល ក្រោយចង្ហាន់ថ្ងៃត្រង់រួច ឈ្នះបានបច្ច័យសំណាង ១លានរៀល ពេលដែល ព្រះអង្គចែកចាយវើកនេះ ដល់ព្រះសង្ឃផ្សេងៗ និង អាចារ្យ និងអ្នកស្នាក់អាស្រ័យ ដែលរវល់ជួយគ្នា សំអាត និង រៀបចំសណ្តាប់ធ្នាប់ក្នុងវត្ត។
អ្វីដែលកាន់តែពិសេស និងគួរឲ្យសាទរបន្ថែមនោះ គឺព្រះតេជគុណ ផា វ៉ាគីម ដែលគង់នៅវត្ត ដូចគ្នានេះក៏បានគាស់ឈ្នះ ទឹកប្រាក់១លានរៀលដូចគ្នាផងដែរ ពីវើក WURKZ ដែលពុទ្ធបរិស័ទ យកមកប្រគេន ដោយឡែកផ្សេងទៀត នៅថ្ងៃដូចគ្នានោះ។
ព្រះអង្គទាំងពីរអង្គ បានមានសង្ឃដី ការស្រដៀងគ្នាថា៖ « អាត្មាមិនដែលទៅប៉ង ចង់បានអីទេ សុំឲ្យតែញាតិញោម ដែលមានសទ្ធាជ្រះថ្លា បានជួបតែក្តីសុខចម្រើន ហើយទេយ្យទាននេះ ទៀតសោតគឺបានចែកចាយ ដល់អ្នកមកជួយ និង ស្នាក់អាស្រ័យ ក្នុងវត្តអស់ទៅហើយ ប៉ុន្តែចៃដន្យអីអាត្មាផ្ទាល់ អ្នកគាស់ឈ្នះ ដូច្នេះអាត្មាយកវេលានេះ សូមជូនបុណ្យកុសលដល់ ញាតិញោមគ្រប់ៗ គ្នាដែលបាននាំសំណាងដល់អាត្មា»។