យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើង ដោយទឹកបរិសុទ្ធ កម្ពុជា នៅតែបន្តបេសកកម្ម សប្បុរសធម៌របស់ខ្លួន ដោយចុះបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះ នៅទូទាំងប្រទេស ដែលគិតមកដល់ថ្ងៃនេះ បានចំនួន៣៧៣០កេសហើយ។
នៅសល់ប្រមាណជា ១៧០០០កេសទៀត សម្រាប់ចែកជូន កងកម្លាំងសមត្ថកិច្ចបន្ត។
សកម្មភាពចុះ ប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូននគរបាលចម្រុះនឹងបន្តធ្វើ រហូតដល់អស់ចំនួនជាង ២ម៉ឺនកេស ។
បេសកកម្មនេះ មានគោលបំណង ចែករំលែកក្តីស្រលាញ់ និងអរគុណ ដល់នគរបាលចម្រុះជាពិសេស ដែលខិតខំបំពេញកាតព្វកិច្ច ជារៀងរាល់ថ្ងៃ។ យុទ្ធនាការ ទឹកចិត្តកម្ពុជា កន្លងមក ក៏ធ្លាប់បានចូលរួមឧបត្ថម្ភ ដល់មន្ទីរពេទ្យធំៗ ជាច្រើន មន្រ្តីនគរបាលចម្រុះ និងប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះទុរភិក្សផងដែរ។
យុទ្ធនាការ ទឹកចិត្តកម្ពុជា សម្រាប់នគរបាលចម្រុះ បានចាប់ផ្តើមឡើង តាំងពីដើមខែសីហា ឆ្នាំ២០២០ និងបន្តរហូតដល់ខែធ្នូ ដំណាច់ឆ្នាំ២០២០នេះ៕



