Event

យុទ្ធនាការ សប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ទទួលការកោតសរសើរ និងពានរង្វាន់ កិត្តិយស អាស៊ីប៉ាស៊ីហ្វិក SABRE ឆ្នាំ ២០២០…!!

ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌​ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែលពាក់ព័ន្ធទៅនឹង Cause-Related Marketing ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងល្អ ជាមួយនឹងសង្គម ( Engaging Society category) ហើយកម្មវិធីនេះ ប្រគល់រង្វាន់ កិត្តិយសតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើង ដោយ PRovoke Media។

គោលបំណង ដែលក្រុមហ៊ុន សាមសុង បង្កើតយុទ្ធនាការ សប្បុរសធម៌ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី នេះឡើង គឺដើម្បីកម្មវិធីនេះ ក្លាយជាកម្មវិធី ដែលផ្តល់នូវការផ្សព្វផ្សាយ អប់រំ និងការអភិវឌ្ឍន៍ ដល់សហគមន៍ ប្រកបដោយនិរន្តរភាព។ ហើយកម្មវិធីសប្បុរសធម៌ “Samsung Love & Care” នេះគឺមានទិសដៅដូចគ្នា ទៅនឹងចក្ខុវិស័យស្នូល របស់ Samsung’s global ក្នុងការផ្តល់ជូន នៅឱកាស ជំនាញ និងចំណេះដឹង ដល់ប្រជាជន នៅតាមសហគមន៍ ក្នុងតំបន់។ កម្មវិធីនេះ គឺត្រូវបានរៀបចំឡើង យ៉ាងពិសេស និងយកចិត្តទុកដាក់បំផុត ដោយធ្វើការបរិច្ចាគ នូវធនធាន ឬរូបិយវត្ថុ ធ្វើយ៉ាងណា ផ្តល់ជូននូវដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន សាសុង ដើម្បីដោះស្រាយបញ្ហា ការបែងចែកការអប់រំ តាមសហគមន៍នីមួយៗ ដែលជួបការលំបាក និងមានបញ្ហាប្រឈមផ្សេងៗ។

សូមបញ្ជាក់ថាកម្មវិធី សប្បុរសធម៌សង្គមនេះ គឺមានការរីកចម្រើន ទូលំទូលាយ គួរឱ្យកត់សម្គាល់ គិតចាប់តាំងពីការ ករកើតដំបូង កាលពីឆ្នាំ 2016 និងមានវិសាលភាព កាន់តែធំទូលាយ ដល់ប្រជាជនជាច្រើន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក តែម្តង។ ឆ្នាំ 2019 គឺជាឆ្នាំកំណត់ជោគជ័យ ដ៏ធំធេងរបស់ក្រុមហ៊ុន សាមសុង ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ និងអូសេអានី ក្នុងប្រវិត្តិសាស្ត្រ ដែលមានការកើនឡើង នៃចំនួនបុគ្គលិកស្ម័គ្រចិត្ត ចូលរួមចំនួន 290% ដែលកើនឡើង 26 ដង បើធៀបទៅនឹង ការចូលរួមក្នុងឆ្នាំ 2018 ។

គួររំឮកផងដែរថា កាលពីឆ្នាំ 2019 ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដល់សាលាបឋមសិក្សា ព្រែកឬស្សី ដែលផ្តល់គុណប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព សិស្សានុសិស្ស ប្រមាណជាង 1,000 នាក់ ដើម្បីមានទឹកស្អាត ទទួលទានបាន យ៉ាងងាយស្រួល និងល្អសម្រាប់សុខភាព។ ជាងនេះដែរក្រុមហ៊ុន សាមសុងក៏បានបរិច្ចាគ បន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន 400 ឈុត ទៀតជូនដល់ សិស្សានុសិស្សផងដែរ។

កាលពីឆ្នាំមុន បុគ្គលិកស្ម័គ្រចិត្ត របស់ក្រុមហ៊ុន សាមសុង ដែលបានចូលរួម ក្នុងកម្មវិធីសប្បុរសធម៌សង្គម ទូទាំងតំបន់ គឺមានចំនួន 275 នាក់ ដែលពួកគាត់ទាំងអស់នោះ បានលះបង់ពេលវេលាផ្ទាល់ខ្លួន ចំនួន 2,500 ម៉ោង លះបង់កម្លាំងកាយចិត្ត និងក្តីស្រឡាញ់ ក៏ដូចជាធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សហគមន៍ របស់ពួកគាត់វិញផងដែរ ដែលក្នុងនោះមានដូចជា៖ ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូវហ្សែលែន ធ្វើយ៉ាងណាផ្តល់ជូន នូវការអប់រំ ការអភិវឌ្ឍន៍ ដល់សិស្សានុសិស្ស ដែលជួបការលំបាក តាមរយៈសសរស្តម្ភ សំខាន់ៗ 3 រួមមាន៖ ការចែករំលែកទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍សហគមន៍ (Community Development), និងឌីជីថលនីយកម្ម តាមសហគមន៍ (Digitalization of Communities)។

ពានរង្វាន់ SABRE ទទួលស្គាល់ថាយុទ្ធនាការ សប្បុរសធម៌នេះ ពិតជាមានផែនការ យុទ្ធសាស្រ្ត កម្រិតខ្ពស់បំផុត មានការច្នៃប្រឌិតល្អបំផុត និងមានលទ្ធផល អាជីវកម្មដ៏អស្ចារ្យបំផុត។ កម្មវិធីប្រគល់ពានរង្វាន់នេះ បានធ្វើការទាក់ទាញ អ្នកចូលរួមប្រមាណជិត 5,000 នាក់ ទូទាំងពិភពលោក ក្នុង 1 ឆ្នាំ ដោយផ្តោតសំខាន់ និងវាយតម្លៃ លើក្រុមហ៊ុន ដែលមានទំនាក់ទំនង សារធារណៈយ៉ាងល្អបំផុត ដែលប្រព្រឹត្តទៅក្នុង ពិធីជួបជុំអាហារពេលល្ងាច ប្រចាំឆ្នាំ៕

លោកអ្នកអាចធ្វើការស្វែងរក បញ្ជីរាយនាមឈ្មោះ អ្នកដែលបានឈ្នះ នូវពានរង្វាន់ SABRE អាស៊ីប៉ាស៊ីហ្វិក ឆ្នំាំនេះបានតាមរយៈlinkខាងក្រោម៖
https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

Most Popular

To Top