Event

សែលកាត និង Prime Cineplex បានភ្ជាប់ ទំនាក់ទំនងគ្នា ជាដៃគូ ដើម្បីស្វែងរក នូវឱកាសរួមគ្នា

ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០៖ ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុន ផ្តល់សេវា​ ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូ សហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធ ផ្នែកភាពយន្ត កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជន របស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ផ្តាច់មុខជាច្រើន។

នៅក្នុងសន្និសីទព័ត៌មាន នាថ្ងៃពុធទី ១៤ ខែតុលានេះ ដែលប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង ជាដៃគូជាមួយ ក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់ នូវប្រូម៉ូសិនពិសេសផ្តាច់មុខ សម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជន សែលកាត ក៏ដូចជានាំយក នូវខ្សែភាពយន្តដ៏អស្ចារ្យ មកជូនទស្សនាផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ថ្ងៃនេះ គឺជាថ្ងៃដំបូង នៃការភ្ជាប់ទំនាក់ទំនង ជាដៃគូរវាងក្រុមហ៊ុន សែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនង ជាដៃគូដែលបញ្ជាក់ នូវការចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសារជាថ្មី របស់សែលកាត និងជាទំនាក់ទំនង ដែលផ្តល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់ សមាជិក Cellcard Club តែម្តង”។

ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបាន ការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រ សម្រាប់រយៈពេលមួយឆ្នាំ ពេញនៅផ្សារទំនើប Samai Square។

ហើយទន្ទឹមនឹងនោះ ក៏មាននូវការលក់ បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំង ខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំង ជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃ សម្បើមលើកដំបូង នឹងមានផ្តល់ជូន ដល់អតិថិជន សែលកាត ទាំងអស់ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោលគឺផ្តល់ជូន នូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% សម្រាប់អ្នកមានសំណាង ១០០០ នាក់!

ក្រុមហ៊ុន Prime Cineplex បានរៀបចំបើក សម្ពោធសាល Samai Square VIP Lounge and Hall ដោយក្នុងនោះ នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត ត្រូវបានផ្តល់កិត្តិយស ឱ្យចូលរួមកាត់ខ្សែបូ ដើម្បីបើកដំណើរការ កម្មវិធីផងដែរ។ រីឯគណៈគ្រប់គ្រង របស់ក្រុមហ៊ុនសែលកាត និង Prime Cineplex ក៏សុទ្ធតែមានវត្តមាន នៅទីនោះដូចគ្នា។

លោក វ៉ាតសុន ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Prime Cineplex ក្រុមការងារ សែលកាត និងអ្នកទំាងអស់គ្នា ដែលបានចូលរួមក្នុងការត្រួសត្រាយ ទំនាក់ទំនង ជាដៃគូនេះឡើង ហើយរូបគាត់ផ្ទាល់ ក៏ទន្ទឹងរងចាំនូវឱកាស ដ៏រំភើបរីករាយ ដែលកើតចេញពី ទំនាក់ទំនងជាដៃគូនេះផងដែរ។

បន្ទាប់មក ភ្ញៀវដែលអញ្ជើញចូលរួម ត្រូវបានផ្តល់កិត្តិយ ចូលទស្សនាខ្សែភាពយន្តថ្មី Vanguard ដើម្បីទទួលបាន បទពិសោធន៍ នៃការទស្សនាលំដាប់ First Class។ ភ្ញៀវដែលបានអញ្ជើញ ចូលរួមទស្សនាខ្សែភាពយន្តទាំងអស់ បានសង្កេតឃើញ នូវការរៀបចំ ដ៏មានអនាម័យល្អ និងការប្រុងប្រយ័ត្នខ្ពស់ ដូចជាការពាក់ម៉ាស ការបាញ់អាល់កុលលាងសម្អាតលើដៃ ការត្រួតពិនិត្យសីតុណ្ហភាព មុនពេលចូល សាលភាពយន្ត និងការអង្គុយដោយមាន គម្លាតពីគ្នាមួយកៅអី ជាដើម ពោលគឺអនុលោម តាមបទបញ្ជាបង្កាជម្ងឺកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនតែម្តង។

Prime Cineplex បានបើកដំណើរការ នៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០១៨ ហើយទីតាំងថ្មី នៅក្នុងផ្សារទំនើប Samai Square គឺជាទីតាំងឈានមុខគេ និងជារោងភាពយន្ត Prime Cineplex ដែលទំនើបជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។ រោងភាពយន្ត Prime Cineplex មានសាខាសរុបចំនួន ៦ រួមមានសាខានៅផ្សារទំនើប TL Sky Mall ផ្សារទំនើប Atrium និងផ្សារទំនើបសុវណ្ណា ក្នុងទឹកដីរាជធានីជាដើម។

Cellcard Club គឺថ្នាលមួយ ដែលផ្តល់ជូនអតិថិជន នូវអត្ថប្រយោជន៍ និងភាពរីករាយបន្ថែម ពីលើសេវាកម្មសែលកាត ដែលមានស្រាប់ រួមទាំងមានផ្តល់នូវរង្វាន់ ជូនអតិថិជនដ៏ស្មោះស្ម័គ្រ ជាមួយអត្ថប្រយោជន៍ ផ្តាច់មុខជាច្រើនទៀតផង។ ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការទាំងអស់ អតិថិជន នឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្តូរយក អត្ថប្រយោជន៍ ដ៏ច្រើនសម្បូរបែប។

ដើម្បីចូលរួមជាមួយ Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹ Cellcard Club ហើយចុច JOIN ជាការស្រេចតែម្តង៕

Most Popular

To Top