នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។
បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។
ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់ សេវាបាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខាប្រាសាក់បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ពីគណនីប្រាសាក់ទៅគណនីធនាគារជាដៃគូរហូតដល់ 400 លានរៀល ឬ 10 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ 10 លានរៀល ឬ 2,500 ដុល្លារក្នុងមួយថ្ងៃ។
អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជា ដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់បាគងរបស់ប្រាសាក់ បាននៅទូទាំងប្រទេស ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែក ដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាសេវាទូទាត់តាមទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈ ងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។
លោកបន្ថែមថា «បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើបដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។
ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបាគងដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន។
PRASAC Offers the Interbank, New and Modern Payment Service “Bakong”
In the digital age and the modernization on the use of financial services, PRASAC has been actively involved in promoting the financial inclusion in Cambodia which is the vision and efforts of the National Bank of Cambodia.
Bakong, an interbank payment and fund transfer service, has been created under the initiative of the National Bank of Cambodia (NBC) and with the participation of banks and microfinance institutions. Bakong has been providing a new and best option to Cambodian people.
PRASAC allows customers and the public to use Bakong service by using PRASAC Mobile Banking, Internet Banking and branches conveniently. Customers can transfer fund from PRASAC account to other account in member banks up to KHR 400 million or USD 100,000 per day and can transfer to Bakong account up to KHR 10 million or USD 2,500 per day.
What is more special is that the customers of all partner banks can scan and pay with PRASAC’s merchants across the country.
Mr. Say Sony, Senior Vice President of PRASAC, said that: “We are truly honored and delighted to be an integral part of NBC’s Bakong project, a mobile payment application using Blockchain technology that will bring all payment services providers and financial institutions onto the same platform in order to make people easier and help them to better daily cash management.”
He added, “Bakong is the mean of payment or a modern payment instrument allowing customers to transfer funds to one another across platform throughout the country. It is safe, easy, fast and free of charge. Customers can therefore blissfully enjoy availing themselves of this service to transfer, make payment, deposit, and receive funds effortlessly.”
PRASAC would like to congratulate the launch event of new era payment system “Bakong” with the National Bank of Cambodia and other Banks and Financial Institution today. PRASAC is committed to promoting and offering modern and convenient financial services to valued customers.