Event

ប្រាសាក់ បើកដំណើរការ សាខាថ្មីមួយបន្ថែមទៀត នៅ​ក្រុងសៀមរាប

ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត  នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។     

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182 សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារជូនអតិថិជន​របស់ខ្លួនស្របតាម​យុគឌីជីថល និងភាពស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលរបស់ប្រាសាក់ ​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​នូវ​ភាព​រីក​ចម្រើន​ ហើយ​ប្រាសាក់មានឆន្ទៈដ៏មោះមុតក្នុងការ​​​លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី 3 ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មានអេធីអឹមចំនួន 7 ទីតាំង ត្រូវបានដំឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅ ការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ។

លោក​ សាយ​ សូ​នី​ អនុប្រធាន​នាយក​ប្រតិបត្តិ​​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​៖ «មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់មានសាខាចំនួន 9 នៅទូទាំងខេត្តសៀមរាបដើម្បីផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែបជូនអតិថិជន រួម​មាន​៖ សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និង​សេ​វា​ផ្សេង​ៗទៀត​។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត​និងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង»​។

សូមបញ្ជាក់ផងដែរថា ​ការ​បើក​គណនី​សន្សំ​ នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ អតិថិជន​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​ ហើយអតិថិជន​អាច​ផ្ទេរ​ប្រាក់​ ទិញ​កាត​ទូរ​ស័ព្ទ​ ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេ​វា​ផ្សេង​ៗដោយ​មិន​អស់​កម្រៃ​សេវា​។

អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ។ លោកអ្នកអាចរកទីតាំងសាខាបានតាម​ https://bit.ly/31mKyod

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 096​ 9 999​ 911​ ឬ ចូល​ទៅ​កាន់​វេ​បសា​យត៍​ www.prasac.com.kh

PRASAC Officially Launches Another New Branch in Krong Siem Reap

To provide convenient and fast service and to move closer to its customers as well as to indicate a sign of ceaseless growth, PRASAC has opened another new branch in Siem Reap province called “Krong Angkor Branch” which is located along National Road 6, Kruos village, Sangkat Svay Dangkum, Krong Siem Reap, Siem Reap Province.

In early November 2020, PRASAC has expanded its branch network up to 182 branches nationwide and has offered banking services to its customers in line with the digital age and the modernization on the use of financial technology. This outstanding achievement is the testament of PRASAC in providing financial solutions for growth and PRASAC has a strong commitment to improve the living standard of Cambodian people.

PRASAC Krong Angkor branch is the third branch in Krong Siem Reap. Currently, 7 ATM machines have been installed in Krong Siem Reap to serve the need of customers in the downtown. Moreover, from today onwards, there will be no fee charge for the inter-branch transactions of deposit, withdrawal and fund transfer between Siem Reap branch, Svay Dangkum branch and the newly-created Krong Angkor branch.

“So far, PRASAC has 9 branch offices in Siem Reap province in providing a wide range of financial services including: deposits, loans, fund transfer, water bill payment, electricity bill payment, cash deposit machine, cash-by-code, money exchange, mobile top-up, pay roll, fast payment, ATM, mobile banking, internet banking, CSS service, Bakong payment service, real-time fund transfer (RFT) or inter bank fund transfer and others. We are highly committed to providing the best customer service experience and bring the high-ended financial services to support the growth of our customers,” said Say Sony, Executive Vice President of PRASAC.

Please be informed that by opening a savings account with PRASAC today, customers will receive an ATM card instantly through which customer can perform transactions such as fund transfer, phone top-up, cash-by-code, balance checking and other services for free of charge.

All customers can therefore enjoy receiving financial services with friendly treatment from our professional staff at Krong Angkor branch. You can find the location via: https://bit.ly/31mKyod.

For more information or you need a loan, please call 086 999 911 or 023 999 911 or 096 9 999 911or visit the website: www.prasac.com.kh.

Most Popular

To Top