Event

ក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត សម្ពោធជាផ្លូវការ គម្រោងលំនៅដ្ឋាន ស្លឹកបៃតង ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ

ភ្នំពេញ៖ ក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត ឯ.ក (Purple City Real Estate Co., Ltd) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃ “គម្រោងលំនៅដ្ឋានស្លឹកបៃតង” (Green Leaf Residence) ដែលជាគម្រោងដំបូងបង្អស់ របស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព មានកម្ពស់ ២១ជាន់ ស្ថិតនៅផ្លូវ ១៩៨៤ ខណ្ឌសែនសុខ លើទីតាំងកំពុងអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅរាជធានីភ្នំពេញ និងបញ្ចប់គម្រោងសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ ។

គម្រោងលំនៅដ្ឋានស្លឹកបៃតង មានកម្ពស់ ២១ ជាន់ ក្នុងនោះជាន់ផ្ទាល់ដី គឺជាកន្លែងទទួលភ្ញៀវ ត្រូវបានរចនាឡើង ជាលក្ខណៈសណ្ឋាគារ ដើម្បីធានានូវសុវត្ថិភាព នៃការរស់នៅ ចំណែកជាន់ទី ១ និងទី ២ គឺជាចំណតរថយន្ត សម្រាប់អ្នកដែលមាន យាន្តជំនិះផ្ទាល់ខ្លួន និងជាន់ទី ៣ រហូតដល់ជាន់ទី ២០ គឺជាបន្ទប់ខុនដូ ដែលមានចំនួនសរុប ១៦២ យូនីត និងត្រូវបានបែងចែក ជាប្រភេទបន្ទប់គេងមួយ និងប្រភេទបន្ទប់គេងពីរ ហើយបន្ទប់ខុនដូនីមួយៗ មានទំហំចាប់ពី ៣២ ម៉េត្រការ៉េ ទៅដល់ ៤៣ ម៉េត្រការ៉េ និងសាកសមបំផុត សម្រាប់គូស្វាមីភរិយា ឬគ្រួសារតូចៗ។ នៅជាន់ដំបូល មានអាងហែលទឹក ស្កាយបារ និងកន្លែងហាត់ប្រាណ ដែលល្អឥតខ្ចោះ សម្រាប់អ្នកដែលស្វែងរក របៀបរស់នៅប្រកបដោយ តុល្យភាពក្នុងទីក្រុង។

លោក Yu Jinquan នាយកប្រតិបត្តិ នៃក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត ឯ.ក បានមានប្រសាសន៍ថា “គោលបំណង របស់ក្រុមហ៊ុនយើងខ្ញុំ គឺអភិវឌ្ឍគម្រោងអាផាតមិន ដែលផ្តោតទៅលើ អ្នកមានជីវភាពកម្រិត មធ្យមក្នុងស្រុក។ គម្រោងអចលនទ្រព្យនានា ពឹងផ្អែកទៅលើប្រាក់ចំណេញ ពីការវិនិយោគ ដែលទទួលបាន ពីតំបន់អ្នកមាន និងនិន្នាការទីផ្សារ ប៉ុន្តែ វាមានតម្លៃខ្ពស់ពេក ដែលធ្វើឲ្យលទ្ធភាពក្លាយជា បញ្ហាសំខាន់។ ក្នុងគម្រោងដំបូងរបស់ក្រុមហ៊ុន យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ធានាឲ្យបានថា អ្វីដែលយើងខ្ញុំធ្វើ នឹងផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅ ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព។”

គម្រោងនេះ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ហើយនៅក្នុងរង្វង់ចម្ងាយ ត្រឹមតែបីគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងនានាដែលជាតម្រូវការចាំបាច់ សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់លោកអ្នក។ ដោយការថ្មើរជើង លោកអ្នកអាច ទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងទំនិញនានា។ នៅទិសខាងជើង នៃគម្រោង មានផ្សារទំនើបថៃហួត ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្សារម៉ាក្រូ និងគ្លូប៊លហោស៍ខេមបូឌា។ ធ្វើដំណើរឆ្ពោះទៅទិសខាងកើត យើងនឹងទៅដល់ ខណ្ឌទួលគោក ដែលជាតំបន់ប្រជុំ ដោយសាលាអន្តរជាតិល្បីៗ ផ្សារទំនើបធីខេអាវេនញូ និងភោជនីយដ្ឋាន ជាច្រើនទៀត។ ទៅទិសខាងត្បូង មានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងគម្រោង ផ្សារទំនើបផ្សេងៗទៀត ជាច្រើនដែលកំពុង ត្រូវបានសាងសង់ និងលេចរូបរាងឡើង នាពេលអនាគតឆាប់ៗនេះ។ ទៅទិសខាងលិច មានសាកលវិទ្យាល័យនានា អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងក្លឹបកម្សាន្តជាដើម។

លោក Yu Jinquan បានមានប្រសាសន៍ បន្ថែមទៀតថា “យើងខ្ញុំបានជ្រើសរើស យកខណ្ឌសែនសុខ ដើម្បីធ្វើការអភិវឌ្ឍគម្រោង ដោយហេតុថា យើងខ្ញុំបានសំលឹងមើលឃើញ ពីសក្តានុពលនៃការអភិវឌ្ឍន៍ ក្នុងតំបន់នេះ។ ស្របពេលជាមួយ នឹងការរីកចំរើន នៃរាជធានីភ្នំពេញ និងការពង្រីកទីក្រុង ក្រៅពីខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា វាចាំបាច់ណាស់ ត្រូវមានគម្រោងដែលមាន តំលៃសមរម្យ សម្រាប់បំពេញតម្រូវការ របស់អ្នកដែលមានជីវភាព កម្រិតមធ្យម ដែលកំពុងតែកើនឡើង នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានសេចក្តីប្រាថ្នា ដោយស្មោះក្នុងការអភិវឌ្ឍន៍ គម្រោងដែលនាំមកនូវ អត្ថប្រយោជន៍ សម្រាប់អតិថិជនទាំងអស់ របស់យើងខ្ញុំ។”

មិនថាទោះបីជាលោកអ្នក កំពុងបម្រើការងារ នៅក្នុងតំបន់នេះក្តី ឬជាគូស្វាមីភរិយា ដែលកំពុងស្វែងរក គេហដ្ឋានដំបូងក្តី ឬជាគ្រួសារតូចៗ ដែលកំពុងស្វែងរក សាលារៀនសម្រាប់កូនៗក្តី គម្រោងលំនៅដ្ឋាន ស្លឹកបៃតង ដែលជាប្រភេទគម្រោង “លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព” គឺពិតជាគម្រោងដ៏ល្អមួយ សម្រាប់ធ្វើការវិនិយោគ នៅក្នុងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់បុគ្គលិកផ្នែកលក់ របស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ +៨៥៥ ១០ ៩៨០ ៩៨៧
លោកអ្នកអាចចូលមកកាន់ ហ្វេសប៊ុកតាមរយៈ @https: //www.facebook.com/GreenLeafResidenceKH

Most Popular

To Top