Event

អតិថិជនធនាគារ ស្ថាបនា ធ្វើយ៉ាងមិច ដើម្បីដកប្រាក់ តាមវីងបាន?

បងប្អូនមួយចំនួន ប្រហែលជាពិបាករកកន្លែងដកប្រាក់ នៅពេលដែលធ្វើដំណើរ ទៅខេត្តឆ្ងាយៗ។ ថ្ងៃនេះយើងនឹងបង្ហាញ ពីរបៀបផ្ទេរប្រាក់ ទៅវិញទៅមក រវាងធនាគារ ស្ថាបនា និងធនាគារឯកទេសវីង ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងរបៀបដកប្រាក់ តាមវីងជាង ៨២០០កន្លែង។

របៀបផ្ទេរប្រាក់ ពីវីងទៅធនាគារ ស្ថាបនា
សម្រាប់អតិថិជន ធនាគារឯកទេសវីង អាចធ្វើការផ្ទេរប្រាក់ ទៅធនាគារ ស្ថាបនា បានយ៉ាងរហ័ស តាមរយៈកម្មវិធីស្មាតហ្វូនវីង ដូចខាងក្រោម៖
១. ចូលទៅកាន់ “កម្មវិធីស្មាតហ្វូនវីង” (Wing Money App)
២. ជ្រើសរើស “ផ្ទេរប្រាក់”
៣. ជ្រើសរើស “វីងទៅធនាគារ”
៤. ជ្រើសរើស “Sathapana Bank”

របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង
អតិថិជនធនាគារ ស្ថាបនា អាចផ្ទេរប្រាក់ ទៅគណនីវីង ដោយមិនពិបាក និងចំណាយពេលយូ ដោយគ្រាន់តែ៖
១. ចូលទៅកាន់ “Sathapana Mobile”
២. ជ្រើសរើស “Transfers”
៣. ជ្រើសរើស “To Wing ”

ក្រោយពីផ្ទេរប្រាក់មកគណនីវីង របស់អ្នករួច លោកអ្នកអាចដកប្រាក់ តាមបណ្តារភ្នាក់ងារវីង បានយ៉ាងស្រួល។ ជាងនេះទៅទៀតអតិថិនជន របស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាច សងប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ជាមួយភ្នាក់ងារវីង ជាង៨២០០កន្លែង នៅទូទាំង ប្រទេសកម្ពុជា។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើស អតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ ជារៀងរាល់សប្តាហ៍។ រង្វាន់ទាំងនេះផ្តល់ជូន តែអ្នកមានសំណាង ដែលបានធ្វើប្រតិបត្តការ ផ្ទេរប្រាក់ទៅវិញទៅមកតែប៉ុណ្ណោះ៕

Most Popular

To Top