កាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូកន្លងទៅនេះ កម្មវិធីដ៏អស្ចារ្យរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិន តូច ខ្លឹម ខ្លាំង បានអញ្ជើញប្អូនប្រុស ទ្រី ចាន់រាជ្យ ដែលប្អូនមានសមត្ថភាពពិសេស អាចចងចាំថ្ងៃក្នុងប្រតិទិនខ្មែរ បានយ៉ាងល្អ បើទោះបីជាគណៈកម្មការទាំងបីរួប ព្យាយាមសួរពីថ្ងៃ ខែ ឆ្នាំ ដែលកន្លងផុតទៅ ជាយូរ ឬថ្ងៃ ខែ ឆ្នាំដែលនឹងត្រូវមកដល់ នាពេលអនាគតក្តី ក៏ប្អូនអាចឆ្លើយត្រូវទាំងអស់។

សមត្ថភាពពិសេសរបស់ប្អូន ពិតជាបានធ្វើអោយគណៈកម្មការ ពិធីករ ពិធីការនី រួមទាំងអ្នកទស្សនាទាំងអស់ មានការកោតស្ញប់ស្ញែង និងមានតែពាក្យថា អស្ចារ្យសម្រាប់ប្អូន ព្រោះតែកម្រនឹងមាន អ្នកដែលមានខួរក្បាល ចងចាំបានយ៉ាងល្អបែបនេះ។
ជាការពិតណាស់កម្មវិធី តូច ខ្លឹម ខ្លាំង តែងតែប្រមូលផ្តុំនូវក្មេងៗ ឬអ្នកដែលមានសមត្ថភាពពិសេស និងអស្ចារ្យ មកបង្ហាញជូនទស្សនិកជន។ ជាមោទនៈភាព ដែលប្រទេសកម្ពុជា មានក្មេងៗអច្ឆរិយៈ និងមានសមត្ថភាព ដែលមិនគួរអោយជឿថា ពួកគាត់អាចធ្វើបាន តែវាជាការពិតដែលមិនអាច ប្រកែកបានជាមួយភាព អស្ចារ្យមួយនេះ។
កម្មវិធី តូច ខ្លឹម ខ្លាំង ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិនតែមួយគត់៕
នាំមកជូនជាពិសេស ផ្តាច់មុខ ដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី



