ដែកថែបអ៊ីតាលីម៉ាក វី រៀបចំការប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងពីដែកថែបអ៊ីតាលីម៉ាក វី កាលពីថ្ងៃទី៨ មករា ២០២១ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រីអាយស៍ នៅស្ថានីយទូរទស្សន៍ហង្សមាស។
អតិថិជនដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងលើកទីបី ចំនួន៤៥រួបបានមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី១៩ មករា កន្លងទៅនេះ។ អតិថិជនទាំងអស់ របស់ដែកថែបអ៊ីតាលីម៉ាក វី ក្រៅពីឈ្នះបានរង្វាន់ធំ ក៏ទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗទៀតផងដែរ និងបានចូលរួមលេងហ្គេមកម្សាន្ត នៅពេលមកបើករង្វាន់នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
គួរបញ្ជាក់ថា អតិថិជនដែលឈ្នះរង្វាន់ធំចំនួន ១០រូបបានទទួលរង្វាន់ពីដែកថែបអ៊ីតាលីម៉ាក វី រួចរាល់ហើយ ក្នុងកម្មវីធីប្រគំតន្ត្រី អាយស៍ របស់ស្ថានីយទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៥ មករា ២០២១នេះ។
ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូនការរង្វាន់ធំ ជូនអតិថិជនជាបន្តទៀត ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលដែកថែប អ៊ីតាលីម៉ាក វី៕







