ដូមីណូភីហ្សា បានធ្វើការចែករម្លែក ក្ដីស្រលាញ់ មកកាន់អ្នកទាំងអស់គ្នា តាមរយៈការដាក់លក់ ភីហ្សាខ្នាតតូច ប្រភេទ Classic មាន៤រសជាតិ ក្នុងតម្លៃពិសេស គឺត្រឹមតែ 1.99$ ប៉ុណ្ណោះ ដើម្បីអោយអ្នកទាំងអស់គ្នា អាចភ្លក្សរសជាតិ ភីហ្សាឈ្ងុយឆ្ងាញ់ គុណភាពស្ដង់ដារ មកពីអាមេរិច។
ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នា អាចមកញ៉ាំភីហ្សា នៅដូមីណូភីហ្សា ថ្ងៃណាក៏បាន ពេលណាក៏បាន (អាចញ៉ាំជាអាហារថ្ងៃត្រង់ ញ៉ាំលេងពេលថ្ងៃរសៀល ឬញ៉ាំជាអាហារពេលល្ងាច) ហើយអាចមកញ៉ាំម្នាក់ឯង ក៏បានដែរ ដោយចំណាយអស់តែ 1.99$ ប៉ុណ្ណោះ សម្រាប់ការញ៉ាំ និងមកខ្ចប់ផ្ទាល់ នៅគ្រប់សាខាទាំង10 របស់ដូមីណូភីហ្សា ។

ដូមីណូភីហ្សាខ្នាតតូច ប្រភេទ Classic តម្លៃពិសេស ត្រឹមតែ 1.99$ ប៉ុណ្ណោះ!
គួររំលឹកដែរថា ដូមីណូភីហ្សាគឺជាភីហ្សា Franchise ឈានមុខគេ មកពីសហរដ្ឋអាមេរិច ដែលមានហាងសរុបជាង 20,000 ហាង នៅលើពិភពលោក ហើយដែលតែងតែ ផ្ដោតសំខាន់ ទៅលើសុវត្ថិភាព គុណភាពចំណីអាហារ និងសេវាកម្មដឹកជញ្ជូន ភីហ្សាជាចំបង។
ដូមីណូភីហ្សាបានប្រើប្រាស់ សាច់ម្សៅនំថ្មីៗ ធ្វើដោយដៃភ្លាមៗ ប្រើឈីសប្រភេទ ម៉ូហ្សារ៉េឡាឈីស 100% និងគ្រឿងផ្សំ បន្លៃសាច់ផ្សេងៗទៀត ដោយឆ្លងកាត់ការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់។

ភីហ្សា 1.99$ ត្រូវបានធ្វើឡើង ដោយប្រើប្រាស់សាច់ម្សៅនំ និងគ្រឿងផ្សំ គោរពតាមស្ដង់ដារ100% ដោយធានាទៅលើគុណភាពនិងតម្លៃ សម្រាប់អ្នកទាំងអស់គ្នា។
មួយវិញទៀត ដូមីណូភីហ្សាក៏មានជំនាញ ខាងសេវាដឹកជញ្ជូនភីហ្សា រហ័សទាន់ចិត្តឥតគិតថ្លៃ ដោយដឹកជូនក្រោមរយៈពេល 30នាទីប៉ុណ្ណោះ។ តេភ្លាម ដឹកភ្លែត។ លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃគឺ 1800-2020។ តេ Free ដឹកFree បើយឺតជាង 30នាទី ជូន Freeទៀត ។

ឥឡូវនេះ អ្នកណាៗក៏អាចញ៉ាំភីហ្សាបាន ថ្ងៃណាក៏បាន ពេលណាក៏បាន ត្រឹមតែ 1.99$ ប៉ុណ្ណោះ។ តោះ! យើងទៅភ្លក្សរសជាតិភីហ្សា1.99$ របស់ដូមីណូភីហ្សាទាំង10សាខា ទាំងអស់គ្នា។ ដូមីណូភីហ្សា មួយដុល្លារកៅសិបប្រាំបួន សម្រាប់អ្នកទាំងអស់គ្នា។

សម្រាប់ពត៌មានបន្ថែម អំពីសេវាកម្ម និងការកុម្ម៉ង់:
. លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃ: 1800 – 2020
. Facebook: Domino’s Pizza KH
. គេហទំព័រ៖ www.dominos.com.kh
. Mobile App: Domino’s Pizza Asia Pacific
