ភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់… កាមេរ៉ាថតច្បាស់ស្អាត … ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក)…ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត… លក់មិនរង្គើទីផ្សារទើបចម្លែក…! Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះ គឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង!

Samsung Galaxy A02s អេក្រង់ពេញតួ…កាមេរ៉ាក្រោយ 3 គ្រាប់ ថតច្បាស់សមសួន និងមានសមត្ថភាពខ្ពស់កម្លាំងថ្ម 5,000 mAh ខ្លាំង… យូរ… អែមហួស…មើលវីដេអូ ហ្គែម ហ្វេសប៊ុក លេង Tik Tok និយាយពីម៉ាឆ្ងាញ់…ដោយមិនបាច់ព្រួយ។ បើតម្លៃវិញគឺថាម៉ាអែមម៉ង គឺត្រឹមតែ $145 តែប៉ុណ្ណោះ ខណៈដែល Samsung Galaxy A02 ដែលមានសមត្ថភាពអស្ចារ្យមិនធម្មតាមានតម្លៃត្រឹមតែ $119 ប៉ុណ្ណោះ!

លក្ខណៈសម្បត្តិខាងក្រោមនេះ គឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តង គឺបានក្នុងការជ្រើសរើសស្មាតហ្វូន ដែលបំពាក់បច្ចេកវិទ្យាទំនើប… និងមានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង…!

- Galaxy A02s:
- អេក្រង់៖ Infinity-V Display
- ទំហំអេក្រង់៖ 6.5”
- កាមេរ៉ាមុខ៖ 5 MP
- កាមេរ៉ាក្រោយ 3 គ្រាប់៖ 13 MP + 2MP + 2MP
- មេម៉ូរី (RAM)៖ 4GB
- អង្គផ្ទុក៖ 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
- ល្បឿនដំណើរការ៖ SDM 450 (Octa1.8 GHz)
- ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0
- សេវា៖ 4G LTE
- ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
- Galaxy A02:
- អេក្រង់៖ Infinity-V Display
- ទំហំអេក្រង់៖ 6.5”
- កាមេរ៉ាមុខ៖ 5 MP
- កាមេរ៉ាក្រោយ 2 គ្រាប់៖ 13 MP + 2MP
- មេម៉ូរី (RAM)៖ 3GB
- អង្គផ្ទុក៖ 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
- ថាមពលថ្ម៖ 5,000 mAh
- សេវា៖ 4G LTE
- ពណ៌ 3 ជម្រើស៖ ខ្មៅ, ខៀវ, ក្រហម

*សូមបញ្ជាក់ថា Samsung Galaxy A02s និង A02 នេះ របស់ក្រុមហ៊ុន សាមសុង មានប័ណ្ណធានាត្រឹមត្រូវ អាចធ្វើបច្ចុប្បន្នភាពកម្មវិធីបាន និងមានដំឡើងក្តារចុចភាសាខែ្មរមកស្រាប់… ងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់!

សម្រាប់ព័ត៌មានបន្ថែមអតិថិជន ទាំងអស់អាចអញ្ជើញទៅ តេស្តផលិតផលផ្ទាល់នៅតាមបណ្តាហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការ ឬក៏អាចធ្វើការទំនាក់ទំនងសេវា បម្រើអតិថិជនដោយឥតគិតថ្លៃ តាមរយៈលេខ៖ 1800-203232!
