Big Bad Wolf ចាប់ផ្តើមដំណើរការ លក់របស់ខ្លួនហើយ ជាមួយនឹងការបញ្ចុះតម្លៃ រហូតទៅដល់ ៩០% លើសៀវភៅជាង ២០លានក្បាល ។ ហើយការលក់នេះ នឹងបញ្ចប់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ
ភ្នំពេញ ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១៖ ពិព័រណនិងលក់សៀវភៅដ៏ជោគជ័យ Big Bad Wolf Books ដែលបានដំណើរការលក់សៀវភៅ តាមប្រព័ន្ធអនឡាញ តាមគេហទំព័រផ្លូវការរបស់ខ្លួន bigbadwolfbooks.com/kh បាននឹងកំពុងទាក់ទាញ ប្រិយមិត្តអ្នកអាន អ្នកគាំទ្រនិងអតិថិជនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ជាមួយនឹងសៀវភៅ ដ៏ច្រើនសន្ធឹកសន្ធាប់។
នេះជាលើកទី២ហើយសម្រាប់ Big Bad Wolf ក្នុងការត្រលប់មកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំង ទៅលើការតាំងពិព័រណ៍ និងលក់កាលពីឆ្នាំ២០២០ ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបេសកកម្ម ក្នុងការបន្តពង្រឹងវប្បធម៌នៃការអាន ក្នុងប្រទេសកម្ពុជា និងផ្តល់ជូនសៀវភៅភាសាអង់គ្លេស ក្នុងតម្លៃសមរម្យ ដែលអ្នករាល់គ្នាអាចជាវបាន។
ឆ្លើយតបទៅនឹងស្ថានភាព នៃការជំងឺរាតត្បាតក្នុងពេលបច្ចុប្បន្ន Big Bad Wolf Books បានផ្លាស់ប្តូរបទពិសោធន៍ នៃការទិញសៀវភៅ ពីការទិញនៅទីកន្លែងលក់សៀវភៅ ទៅជាការទិញតាមប្រព័ន្ធឌីជីថល ហើយការដាក់លក់សៀវភៅ លើប្រព័ន្ធអនឡាញ សម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខ គឺជាបោះជំហានបន្ទាប់ ក្រោយពីការដាក់លក់សៀវភៅ លើប្រព័ន្ធអនឡាញយ៉ាងជោគជ័យ នៅក្នុងប្រទេសឥណ្ឌូនេស៊ី សហព័ន្ធអារ៉ាប់រួម ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលមានអ្នកបញ្ជាកុម៉្មង់ទិញសៀវភៅ ជាង៣លាននាក់។
ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ Big Bad Wolf Books អាចធ្វើការទិញសៀវភៅដែលខ្លួនពេញចិត្ត ជាមួយនឹងការបញ្ចុះតម្លៃពី៥០% ទៅ៩០% នៃតម្លៃដើម ដែលមានរយៈពេល ៨ថ្ងៃ ហើយត្រូវបញ្ចប់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ សៀវភៅដ៏ច្រើនប្រមាណ ២០លានក្បាល ដែលផ្តោតលើចំណងជើងជាង៤ម៉ឺន នឹងត្រូវបានទិញតាមប្រព័ន្ធអនឡាញ បានយ៉ាងងាយស្រួលនិងពីគ្រប់ទីកន្លែង។
ការដាក់លក់សៀវភៅ លើប្រព័ន្ធអនឡាញឆ្នាំ២០២១នេះ គឺជាភាពជោគជ័យចុងក្រោយបង្អស់ របស់ Big Bad Wolf ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ។ លោកស្រី Jaqueline Ng ដែលជាស្ថាបនិកម្នាក់របស់ Big Bad Wolf បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព័ត៌មាន តាមប្រព័ន្ធអនឡាញកាលពីសប្តាហ៍ អំពីយុទ្ធសាស្ត្រថ្មីនិងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនទាំងមូល ក្នុងការដាក់លក់សៀវភៅ ដែលមានតម្លៃដ៏សមរម្យមួយ សម្រាប់អ្នករាល់គ្នា។
លោកស្រីបានពន្យលថា៖ «ជាមួយនឹងទម្រង់នៃការដាក់លក់ថ្មីនេះ វាជាឱកាសមួយដ៏ល្អសម្រាប់ពួកយើង ក្នុងការផ្សព្វផ្សាយវាទៅកាន់មិត្តអ្នកអាន បានកាន់តែច្រើនថែមទៀត បន្ទាប់ភាពជោគជ័យ ដែលយើងទទួលបានកាលពីឆ្នាំមុនក្នុងទីក្រុងភ្នំពេញ។ ពួកយើងចង់ឲ្យប្រជាជនកម្ពុជា មកពីគ្រប់ទិសទីនិងជាន់ថ្នាក់ មិនថាចាស់ឬក្មេង អាចទទួលបានបទពិសោធន៍ល្អៗ និងសប្បាយរីករាយពីការអាន ទទួលបានចំណេះដឹង ដើម្បីអាន ដើម្បីរៀន និងដើម្បីអភិវឌ្ឍខ្លួនឯង»។
ការដាក់លក់សៀវភៅ លើប្រព័ន្ធអនឡាញដ៏ធំបំផុត លំដាប់ពិភពលោកពី Big Bad Wolf នេះនឹងនាំយកសៀវភៅប្រមាណ២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃ រហូតដល់៩០%នៃតម្លៃដើម។ ជាមួយនឹងបទពិសោធន៍ទិញសៀវភៅដែលមានភាពងាយស្រួលនិងសាមញ្ញនេះ អតិថិជនអាចស្វែងរកចំណងសៀវភៅ ដែលថ្មីនិងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅ ដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយ អស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបាន ការដឹកជញ្ជូនដោយឥតគិតថ្លៃ។ បន្ថែមពីនេះទៀតសម្រាប់ការជាវ ដែលមានតម្លៃតិចជាង ៦០ដុល្លារ អតិថិជនក៏នឹងទទួលបាន ការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។
ជាមួយការផ្តល់ជូនសៀវភៅជាច្រើនជម្រើស អ្នកអាននឹងអាចរីករាយជាមួយ នឹងសៀវភៅដែលពួកគេចូលចិត្តអាន រួមមានសៀវភៅលក់ដាច់បំផុត ប្រលោមលោក ប្រឌិតបែបវិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោមលោកបែបក្រាហ្វិក ជំនួញ សៀវភៅអភិវឌ្ឍន៍ខ្លួនឯង ស្ថាបត្យកម្ម ចំអិនម្ហូប។ល។ បន្ថែមពីនេះទៅទៀត ធ្នើសៀវភៅអនឡាញនេះ ក៏នឹងធ្វើការទាក់ទាញអ្នកអានវ័យក្មេង ជាមួយសៀវភៅចម្រុះរួមមានសៀវភៅរឿង សៀវភៅសកម្មភាព សៀវភៅរូបភាពក្រាស់ៗ សៀវភៅផាត់ពណ៌ សៀវភៅបង្កើនអន្តរកម្មរវាងកុមារជាដើម ហើយជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើន នឹងមិនធ្វើឲ្យអណាព្យាបាល ឬឪពុកម្តាយខកចិត្តនោះទេ។
ផ្នែកផ្តល់យោបល់នៅលើគេហទំព័រ នឹងជួយផ្គូផ្គងអ្នកអាននិងអ្នកមិនធ្លាប់អាន ជាមួយនឹងសៀវភៅទៅតាម ចំណង់ចំណូលចិត្តរបស់ពួកគេ។
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ការលក់សៀវភៅ នៅលើប្រព័ន្ធអនឡាញនេះ ពិតជាធ្វើបានល្អហើយលើសពីអ្វី ដែលយើងបានរំពឹងទុក។ នៅចំពោះមុខស្ថានភាព ប្រឈមនាពេលបច្ចុប្បន្ន ដែលយើងគ្រប់គ្នាកំពុងជួបប្រទះ ពួកយើងយល់ថាការលក់ នៅលើប្រព័ន្ធអនឡាញនេះ ពិតជាដំណោះស្រាយដ៏ល្អបំផុត»។ នាពេលអនាគត យើងអាចរំពឹងបានថា ការលក់សៀវភៅ របស់យើងដែលនឹងធ្វើលើប្រព័ន្ធអនឡាញឬតាមការរៀបចំ កម្មវិធីតាំងពិព័រណ៍នានានឹងអាចបំពេញគ្នាទៅវិញទៅមក ហើយបំពេញតម្រូវការអតិថិជន របស់យើងបានកាន់តែប្រសើរថែមទៀត ដែលពួកគេអាចជ្រើសរើសជម្រើសណាមួយ ដែលសមស្របបំផុតសម្រាប់ពួកគេ»។
សម្រាប់អ្នកគាំទ្រការលក់របស់ Big Bad Wolf លើប្រព័ន្ធអនឡាញ ក្នុងប្រទេសកម្ពុជាទាំងអស់ ពួកគេអាចធ្វើការតាមដាន ការផ្តល់ជូនពិសេសនានា ដែលនឹងត្រូវបានផ្សាយពាណិជ្ជកម្មលើ bigbadwolfbooks.com/kh និងតាមរយៈការចុះឈ្មោះជាសមាជិក។
ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖
១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង)
ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច
២. Magical Deals
ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល
៣. White Star Kids – Classic Fairy Tales
ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៤. Scholastic Interesting Facts
ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ
៦. ការដឹកជញ្ជូនឥតគិតថ្លៃ
ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ
បណ្តាញសង្គម Big Bad Wolf ៖
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Official Hashtag: #BBWPhnomPenh2021