Event

TikTok ដាក់​ចេញ​មុខងារ ២បន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់ មនុស្ស​ធម៌​ ក្នុង​សហគមន៍​

• ជាមួយ​នឹង​​មុខងារ​ «កំណត់​ការ​បញ្ចេញ​មតិ​» អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​កំណត់​​ ការ​បញ្ចេញ​មតិ​នានា​ដែល​ពួក​គេ​អនុញ្ញាតិ​ ឲ្យ​មាន​នៅ​លើ​វីដេអូ​របស់​ពួកគេ​

• ធ្វើ​ការ​ពិ​ចារណាឡើង​វិញ​មុន​នឹង​ធ្វើ​ការ​បញ្ចេញ​មតិ នឹង​ជួយ​រំលឹក​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​គិត​​ឡើង​វិញ​មុន​ពេល​ ​ពួក​គេ​សម្រេច​ចិត្ត​​ចែក​ចាយ​មាតិកា ​ដែល​មិន​សមរម្យ​ឬ​មិន​ល្អ​

• ​TikTok បន្តគោល​ដៅក្នុង​​ការ​បង្កើត​ បរិយាកាស​វិជ្ជមាន​មួយ ​ដែល​អ្នក​រាល់​គ្នា​​ផ្តល់​ការ​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​

ភ្នំពេញ ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១៖ TikTok​ នៅតែ​បន្ត​កិច្ច​ការ​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​បរិយាកាស​មួយ​ដែល​ជួយ​ឲ្យ ​អ្នក​ប្រើប្រាស់​របស់​ខ្លួន ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​ មាន​ភាព​ច្នៃ​ប្រឌិត​ រស់​នៅ​ជា​មួយ​នឹង​​សហគមន៍ ​និង​មាន​ភាព​សប្បាយ​រីក​រាយ​។​ ហើយ​ផ្នែក​មួយ​ នៃ​ភាព​សប្បាយ​រីក​រាយ​នេះ​ នឹង​កើត​ឡើង​ពី​​ការ​ចូល​រួម​បង្កើត​មាតិកា ផ្លាស់​ប្តូរគំនិត​យោបល់​ និង​ផ្សាភ្ជាប់​ជា​មួយ ​អ្នក​ដទៃ​តាម​រយៈ​ ការ​បញ្ចេញ​មតិ​។​ 

គោល​ដៅ​របស់ ​​TikTok គឺ​​ការ​បង្កើត​បរិយាកាស​ វិជ្ជមាន​មួយ ​ដែល​អ្នក​រាល់​គ្នា​​ផ្តល់​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ហេតុដូច្នេះ​ហើយ ដើម្បី​ជម្រុញ​ នូវ​ការ​​ភាព​វិជ្ជមាន នៅ​ក្នុង​សហគមន៍​​មួយ​នេះ​ ​​TikTok​ នឹង​ធ្វើ​ការ​ដាក់​ចេញ ​មុខ​ងារ​ថ្មី​២ គឺ​មុខ​ងារដែល​​អនុញ្ញាតិ​ ឲ្យ​អ្នក​ប្រើប្រាស់​កំណត់ ​ការ​បញ្ចេញ​មតិ​នៅ​លើ​វីដេអូ ​របស់​ពួកគេ និង​មុខ​ងារ​រំលឹក​ ដល់​​អ្នក​ប្រើប្រាស់​​ ឲ្យ​ពិចារណា​ឡើង​វិ​ញ​ មុន​ពេល​ពួកគេ​បញ្ចេញ​មតិ​ មិន​សមរម្យ​ឬ​​មិន​ល្អ​។​

ការ​គ្រប់​គ្រង​ការ​បញ្ចេញ​មតិ​

អ្នកប្រើប្រាស់​រាប់​លាន​នាក់ ខិត​ខំ​​​​បង្កើត​វីដេអូ​របស់​ខ្លួន​​​ ដើម្បី​ចែក​រំលែក​ និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ទៅកាន់​​សហគមន៍ ​របស់​ពួក​គេ​ ហើយ​ TikTok បាន​នឹង​កំពុង​ធ្វើ​ការ​ផ្តល់​សិទ្ធិ​ ដល់​ពួក​គេ​ក្នុង​ការ​គ្រប់​គ្រង​​ការ​បញ្វេញ​មតិ​នានា​ ដែល​មាន​នៅ​លើ ​វីដេអូ​ទាំង​នោះ​។ ជាមួយ​នឹង​​មុខងារ​ថ្មី​ «​កំណត់​ការ​​បញ្ចេញ​មតិ​» អ្នក​ប្រើប្រាស់​អាច​កំណត់​ ​មតិដែល​មាន​​នៅ​លើ​ វីដេអូ​របស់​ពួកគេ​។ ​នៅពេល​ដែល​មុខងារ​ថ្មី​នេះ ​ត្រូវ​បាន​បើក​ រាល់​មតិ​ទាំង​អស់ ​នឹង​មិន​បង្ហាញ​លើ​វីដេអូ​នោះ​ទេ ដរាប​ណា​អ្នក​ប្រើប្រាស់​ មិន​អនុញ្ញាតិ​ឲ្យ​មាន​​។ 

មុខងារ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង បន្ថែម​ពី​លើ​មុខ​ងារ​គ្រប់​គ្រង​ ការ​បញ្ចេញ​មតិទាំង​ឡាយ ​​ដែល​មាន​ស្រាប់​ ដែល​អនុញ្ញាតិ ​ឲ្យ​​ធ្វើ​ការ​កំណត់​​មតិ​​​ ដែល​បង្ក​ការ​ម៉ាកងាយ​ ​ឥតប្រយោជន៍ ឬកំណត់​​លើ​​​ពាក្យ​គន្លឹះ​ណា​មួយ​។ ការ​បញ្ចេញ​​មតិ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ​សម្រាប់​សមាជិក​ ក្នុង​សហគមន៍ ក្នុង​​​ការ​តភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ TikTok​ នឹង​បន្ត​បង្កើត​មធ្យោបាយ ​ក្នុង​ការ​លើក​កម្ពស់​ ការ​បញ្ចេញ​មតិ​ ឬការ​ពិភាក្សា ​ដែល​ផ្តល់​​ការ​គោរពដល់​គ្នាទៅវិញ​ទៅ​មក​។​​​

ពិចារណា​ឡើង​វិញ​មុន​ពេល​អ្នក​បញ្ចេញ​មតិ​

បន្ថែម​ពី​លើ​ការ​បង្កើត​មុខងារ​ថ្មី​ៗ សម្រាប់​អ្នក​ប្រើប្រាស់​របស់​ខ្លួន TikTok លើក​ទឹក​ចិត្ត​​ឲ្យ​សហគមន៍​របស់​ខ្លួន​ចេះ​​ផ្តល់​ការ​គោរព យោគយល់​និង​ប្រព្រឹត្ត​អំពើ​ល្អ​ រវាង​គ្នា​ទៅ​វិញ​ទៅ​មក​។​ មុខងារ​ថ្មី​ដែល​សួរបញ្ជាក់​អ្នក​ប្រើប្រាស់​មុន​ពេល​បញ្ចេញ​មិត បាន​ធ្វើ​ការ​ដាស់​តឿន ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​​ ឲ្យ​ពិចារណា​ឡើង​វិញ​​ ថា​តើ​ការ​បញ្ចេញ​មតិ ​របស់​គេ​ជា​មតិ​​ល្អ ឬ​សមរម្យ​ដែរ​ឬទេ​។ វា​ក៏​បាន​រំលឹក​ដល់​អ្នក​ ប្រើប្រាស់​ទាំង​អស់អំពី​គោល​ការណ៍ណែនាំ​​ក្នុង​សហគមន៍​ ដែល​អនុញ្ញាតិ​ឲ្យ​ពួកគេ ​ធ្វើ​ការ​កែ​តម្រូវ​​មតិ​ទាំង​នោះ​ មុន​ពេល​ចែក​រំលែក​វាទៅ​អ្នក​ប្រើប្រាស់ ​ផ្សេង​ទៀត​។

ការ​បង្កើត​កម្មវិធី ដែល​ផ្តល់​សុវត្ថិភាព​និង​វិជ្ជ​មាន​ និង​ជម្រុញការ​សម្តែង​ចេញ ​និង​បង្ហាញ​ពី​​គំនិត​ច្នៃ​ប្រឌិត​គឺជា​ចំនុច​អទិភាព​របស់​ TikTok។ TikTok នឹង​បន្ត​រឹត​បន្តឹង​សុវត្ថិភាព​ របស់​​អ្នក​ប្រើប្រាស់ បង្កើត​មុខងារ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ កំណត់​បទពិសោធន៍​របស់​ពួកគេ​ និង​​បន្ត​ទទួល​យកដំបូន្មាន​​ ពី​សហគមន៍​ក៏​ដូច​ជា​អ្នក​ជំនាញ​នានា​៕

អំពី TikTok៖ 

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទ ដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាល នៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com.

Most Popular

To Top