Event

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តើមជើងហោះហើរ អន្តរជាតិឡើងវិញ ក្នុងខែមេសា

ក្រុងហូជីមិញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្តើមជើងហោះហើរ អន្តរជាតិធម្មតាឡើងវិញ ដោយតភ្ជាប់ជើងហោះហើរ សំខាន់ៗ ពីប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក តូក្យូ សេអ៊ូល និងតៃប៉ិ ។ល។ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ មកម្លេះ។

ជាពិសេសនោះ ជើងហោះហើរពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងបាងកក គ្រោងនឹងចាប់ផ្តើមហោះហើរ រៀងរាល់ថ្ងៃសុក្រ។ ជើងហោះហើរ ពីទីក្រុងហាណូយទៅ កាន់ទីក្រុងសេអ៊ូល (ព្រលានយន្តហោះ អន្តរជាតិអ៊ីនជុន) គ្រោងនឹងចាកចេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ជើងហោះហើរ ពីទីក្រុងហាណូយ ទៅកាន់ទីក្រុងតូក្យូ (ព្រលានយន្តហោះអន្តរជាតិណារីតា) គ្រោងនឹងហោះហើរ នៅថ្ងៃទី៦, ៧, ១០, ១១, ១២, ១៣, ១៤, ១៩, ២០, ២៣, ២៦, ២៩, ៣០ ខែមេសា ឆ្នាំ២០២១។

សេវាហោះហើរ​ ពីទីក្រុងហាណូយ ទៅកាន់ទីក្រុងតៃប៉ិ គ្រោងនឹងហោះហើរ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ព័ត៌មានជាក់លាក់អំពីកាល វិភាគជើងហោះហើរ និងការកក់សំបុត្រ អាចរកបាននៅលើ គេហទំព័រលក់ផ្លូវការ របស់ក្រុមហ៊ុន Vietjet គឺនៅលើគេហទំព័រ www.vietjetair.com កម្មវិធីលើទូរស័ព្ទចល័ត (App) Vietjet Air ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន https://www.facebook.com/vietjetvietnam (ផ្នែក «កក់សំបុត្រ») ការិយាល័យលក់សំបុត្រ និងភ្នាក់ងារផ្លូវការ។

សេវាហោះហើរទាំងអស់ ពីប្រទេសវៀតណាម នឹងសម្រាប់តែអ្នកដំណើរដែល ឆ្លើយតបទៅនឹងបទប្បញ្ញត្តិ អន្តប្រវេសន៍របស់ប្រទេស និងដែនដីដែល ធ្វើដំណើរទៅប៉ុណ្ណោះ។ អ្នកធ្វើដំណើរជាធម្មតា គឺជាប្រជាជនវៀតណាម ដែលសិក្សា ធ្វើការ ឬទៅសួរសុខទុក្ខសាច់ញតិ នៅក្រៅប្រទេស និង/ឬជនបរទេស ដែលវិលត្រលប់ទៅកាន់ផ្ទះ របស់ពួកគេវិញ ពីប្រទេសវៀតណាម។ អ្នកដំណើរគួរមានភាពសកម្ម ក្នុងការស្វែងរកព័ត៌មានលម្អិត នៅតាមស្ថានទូត និងទីភ្នាក់ងារការទូតនានា របស់ប្រទេសដែលពាក់ព័ន្ធ ដើម្បីបំពេញនីតិវិធី និងឯកសារដែលតម្រូវ ដើម្បីធ្វើឱ្យដំណើរការ អន្តោប្រវេសន៍កាន់តែឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាព នៅពេលធ្វើដំណើរទៅដល់។

ជើងហោះហើរដែលដឹកជញ្ជូន អ្នកដំណើរទៅកាន់ ប្រទេសវៀតណាម នឹងបន្តអនុលោម តាមបទប្បញ្ញត្តិ បច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម ដោយចតយន្តហោះ ទីតាំងដែលត្រូវបានបែងចែង ដោយអាជ្ញាធរ អាកាសចរណ៍ស៊ីវិល និងក្រសួងការបរទេស របស់វៀតណាម។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet តែងតែមានវិធានការ បង្ការជាមុនក្នុងផែនការ បង្ការការរាតត្បាត ជំងឺទាំងអស់ ហើយក្រុមហ៊ុន ត្រូវបានទទួលស្គាល់ ជាមួយនឹងការផ្តល់ជូន ចំណាត់ថ្នាក់ផ្កាយ៧ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងពិភពលោក សម្រាប់ការអនុលោម តាមវិធានការបង្ការ ជំងឺកូវីដ-១៩ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ លំដាប់ពិភពលោក។

ជើងហោះហើរទាំងអស់ របស់ក្រុមហ៊ុន VietJet ត្រូវបានធានាថា បានអនុលោមតាមបទប្បញ្ញត្តិ សុវត្ថិភាពខ្ពស់បំផុត របស់សមាគមដឹកជញ្ជូន ផ្លូវអាកាសអន្តរជាតិ (IATA) អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល។ល។

ក្នុងនាមជាសមាជិក របស់សមាគម IATA ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានសហការ ជាមួយអាជ្ញាធរវៀតណាម និងអាជ្ញាធរអន្តរជាតិផងដែរ ដើម្បីអនុវត្តលិខិត ធ្វើដំណើរ IATA ឬ “លិខិតឆ្លងដែនថ្នាំបង្ការ” ដើម្បីធានាសុវត្ថិភាព សម្រាប់អ្នកដំណើរ ខណៈដែល គ្រប់គ្រងការរាតត្បាត ជំងឺប្រកបដោយប្រសិទ្ធភាព ដោយធ្វើឱ្យនីតិវិធីធ្វើដំណើរ មានលក្ខណៈងាយស្រួល និងត្រៀមខ្លួន សម្រាប់ការធ្វើដំណើរ ធម្មតាឡើងវិញ ក្នុងពេលឆាប់ៗនេះ៕

Most Popular

To Top