Event

បច្ចេកវិទ្យា ៣៥ចំណុច​ របស់រថយន្ត ​មិនគួរមើលរំលង មុនសម្រេចចិត្ត ទិញរថយន្ត SUV ខ្ទង់ ៦ម៉ឺនដុល្លារជាង!

ក្រោយពីរដ្ឋាភិបាលកម្ពុជា​ បានកែសម្រួលពន្ធ នៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថា តម្លៃនៃរថយន្ត SUV មានការថយចុះ គួរឲ្យកត់សម្គាល់ ហើយសន្ទុះ នៃការគាំទ្រ និងការនាំចូលរថយន្ត SUV ក៏មានការកើនឡើង ជាលំដាប់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការអតិថិជនផងដែរ។

ជាក់ស្តែងថ្វីត្បិតតែតម្លៃ នៃរថយន្ត SUV មានភាពធូរថ្លៃជាងមុនក៏ពិតមែន ប៉ុន្តែការជ្រើសរើស រថយន្ត SUV យកមកប្រើប្រាស់ ឲ្យស័ក្តិសមនឹងតម្លៃ ក៏ដូចជាតម្រូវការប្រចាំថ្ងៃ របស់លោកអ្នក គឺពិតជាសំខាន់ណាស់ ដូច្នេះអតិថិជនទាំងអស់ មុននឹងសម្រេច ទិញរថយន្ត SUV យកមកប្រើប្រាស់ គួរគប្បីយល់ឲ្យច្បាស់ ពីតម្រូវការរបស់ខ្លួន និងស្វែងយល់ អំពីសមត្ថភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែន នៃការបើកបរ បានទាំងផ្លូវក្រុង និងផ្លូវ Off-Road និងភាពធន់រឹងមាំ អាចជំនះនូវឧបសគ្គ ផ្សេងៗជាដើម។

ដោយឡែកថ្មីៗនេះ​ យើងសង្កេតឃើញថា មានរថយន្ត SUV មួយប្រភេទ​ដែលកំពុងទទួលបានគាំទ្រ​ យ៉ាងពេញទំហឹង ពីសំណាកប្រជាជនកម្ពុជា នោះ គឺរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត ដែលបានបំពាក់ នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា ទំនើបៗចុងក្រោយ ​ដែលអាចលោកអ្នក បើកបរបានគ្រប់ស្ថានភាពផ្លូវ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះជាប្រភេទ Luxury និង Off-Road SUV ដែលទទួលបានការស្វាគមន៍ ពីអតិថិជនចំពោះទំនុកចិត្ត ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើន លើសគេផងដែរ។ មានបងប្អូនមួយចំនួន បានប្រៀបធៀប រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ ទៅនឹងដៃគូប្រកួតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែល ដូច្នេះហើយទើបថ្ងៃនេះ យើងខ្ញុំសូមមកណែនាំ បងប្អួនឲ្យជ្រាបកាន់តែច្បាស់ មុននឹងសម្រេចចិត្ត ទិញរថយន្តតម្លៃខ្ទង់ ៦ម៉ឺនជាង​ យកទៅប្រើប្រាស់។

តោះចង់ដឹងថារថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី មានចំណុចពិសេសអ្វីខ្លះនោះ សូមតាមដានចំណុចទាំង ៣៥នេះ៖

1,ចំណុចដំបូងគេនោះ គឺម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មី ដែលអាចឲ្យរថយន្តនេះ ផលិតនូវកម្លាំងសេះ រហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm

2,ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី​ ដែលអាចប្រើប្រាស់ បានទាំងលេខដៃ និងលេខអូតូ ធ្វើឲ្យការបើកបរចូលលេខ មានភាពរលូនជាងមុន (10-Speed Automatic)
3,​សម្រាប់ការបង់ពន្ធផ្លូវ គឺត្រឹមតែ 20ម៉ឺនរៀលប៉ុណ្ណោះ

4,ទម្ងន់សរុប របស់រថយន្តគឺ 2,384 គីឡូក្រាម
5,តួរថយន្តផលិត ពីដែកថែបដ៏រឹងមាំ ជាពិសេសមានបន្ថែម ជូននូវដែកថែបពិសេស ចំនួន 2 ដើមនៅទា្វរទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar)

6,កាប៊ីនក្នុងមានភាពធំទូលាយ ផ្តល់ជូននូវផាសុកភាព និងមិនងាយពុលឡាន (Spacious Interior Design)
7,គម្លាតកង់មុខ និងកង់ក្រោយ 2850mm ដែលធ្វើឲ្យរថយន្តនេះកាន់តែមានលំនឹងល្អ
8,អាចចុះទឹកជម្រៅ 800mm លើសគេ (800mm Water Wading)

9,យ៉ាន់កង់បែបស្ព័រ ទំនើបទាន់សម័យ ដែលមានទំហំ រហូតដល់ 20 អ៊ីញ (20” Alloy Wheel)


10,ផ្លិតទឹកអូតូ (Rain Sensing Wipers)
11,គម្របដំបូលម៉ាស៊ីនប្រើប្រាស់ ជាប្រភេទជន្ទល់បូម ងាយស្រួលក្នុងការបើក/បិទ
12,ប្រព័ន្ធបើកឃ្លុបក្រោយ ដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
13,សេនស័រជុំវិញ រថយន្តរហូតដល់ទៅ 10គ្រាប់ (10 Sensors)
14,តាបឡូស្បែកប្រណិត ទាន់សម័យ បង្កប់ជាមួយថ្នេរដេរ ពណ៍ទឹកក្រូច ស័ក្តិសមជាមួយពណ៍ ស្បែកពណ៍ការ៉ុត (Leather Dashboard and Cognac Leather Seats)
15,កាមេរ៉ាជំនួយចូលចត ផ្នែកខាងក្រោយ ដែលមានខ្សែគំនូស ពណ៍ស រេតាមចង្កូត (Rear View Camera)

16,ចង្កូតបូមអេឡិចត្រូនិច ដែលមានលក្ខណៈ ធូរងាយស្រួលបើកបរ Electric Power-Assisted Steering (EPAS)

17,ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រង​ សីតុណ្ហភាពរថយន្ត
18,អេក្រង់ Touch Screen 8 អ៊ីញ ផ្តល់នូវរូបភាពច្បាស់ល្អ (8” Touch Screen)
19,បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New SYNC 3 Technology)
20,ដំបូលកញ្ចក់ធំ អាចបិទ/បើកបាន (Panoramic Moonroof)

21,រន្ធសាកកម្លាំង 12V និងរន្ធសាក Laptop កម្លាំង 230V (12V Invertor / 230V Invertor)
22,អាចប្តូរភ្លើងពណ៍លំអរ ក្នុងរថយន្តបានរហូតដល់ 7 ពណ៍ (Ambient Lighting)

23,ចុចប៊ូតុងបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត (Power Fold 3rd Row Seats)
24,ប្រព័ន្ធរ៉ាដាផ្នែកខាងមុខ ចាប់យកឧបសគ្គ

25,ប្រព័ន្ធជំនួយចូលចត ដោយស្វ័យប្រវត្ត (Parallel Parking Assist)

26,ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

27,ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាព ដោយស្វ័យប្រវត្ត (Adaptive Cruise Control)
28,ប្រព័ន្ធផ្តល់សញ្ញា ឲ្យអ្នកបើកបរឈប់ សម្រាកពេលមានអារម្មណ៍ ងងុយគេង (Driver Alert System)
29,ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរ ចេញពីគន្លងផ្លូវ (Lane Keeping System)
30,ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកចំហៀង (Blind Spot Information System)

31,ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ពេលចេញពីចំណត ផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert)
32,ប្រព័ន្ធគ្រប់គ្រងសម្ពាធកង់ (Tire Pressure Monitoring System)
33,ប្រព័ន្ធសម្រាប់កំណត់ល្បឿន អតិបរមាពេលបើកបរ (MyKey System)
34,ប្រព័ន្ធទប់លំនឹង ពេលចុះចំណោត (Hill Descent Control)
35,ចំណុចចុងក្រោយ ដែលអស្ចារ្យបំផុត សម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រង ការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) ដែលអាចលោកអ្នក ជ្រើសរើសតាម Mode ទៅតាមស្ថានផ្លូវដូចជា៖

ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាព ព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ។

ក្រៅពីចំណុចពិសេសទាំង ៣៥ដែលលើស ពីដៃគូប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីក៏នៅមានចំណុច ផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះគ្រប់គ្រាន់ អាចឲ្យរថយន្តនេះ ជាប់ឈ្មោះជា Luxury Off-Road ដែលទំនើបជាងគេ ក្នុងទីផ្សារប្រទេសកម្ពុជាយើង។ សម្រាប់តម្លៃវិញ គឺកាន់តែពិសេស មិនធ្លាប់មានពីមុនមក និងទិញភ្លាមបានភ្លាម មិនចាំបាច់កក់ទុកមុន៖
-Ford Everest 2.0L Bi-Turbo 2021 តម្លៃពីមុន $71,000 ចុះមកត្រឹម $68,500 តែប៉ុណ្ណោះ

-Ford Everest 2.0L Bi-Turbo 2020 តម្លៃពីមុន $71,000 ចុះមកត្រឹម $67,000 តែប៉ុណ្ណោះ

សម្រាប់ពណ៍រថយន្តនេះវិញ ​គឺមានរហូតទៅដល់ ៧ពណ៌ ដែលមានដូចជា៖ ពណ៌ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហមស្រទន់ និងក្រហមស្រស់។

សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនង ​មកកាន់យើងខ្ញុំតាមរយ៖
Facebook: http://facebook.com/FordCambodia
Messenger: http://m.me/FordCambodia
Telegram: https://t.me/FordCambodia
ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785
សាខាព្រះមុន្នីវង្ស: 085 557 760
សាខាទឹកថ្លា: 078 4000 66
សាខាទួលសង្កែ: 078 990 800 / 087 990 800
សាខាខេត្តសៀមរាប: 077 666 357
សាខាខេត្តកំពង់ចាម: 092 888 476

ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ចុងក្រោយទាំងនេះ មានភាពអស្ចារ្យ យ៉ាងណានោះ សូមទស្សនាវីដេអូ ២នេះទាំងអស់គ្នា៖

សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំា ​របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ។

Most Popular

To Top