ភ្នំពេញ–ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៖ សណ្ឋាគារ Hyatt Regency Phnom Penh មានក្តីសោមន្សរីករាយ ផ្តល់ជូនប្រូម៉ូសិនពិសេសមិនធ្លាប់មាន គឺកញ្ចប់ស្នាក់នៅ រយៈពេល ៣៨ម៉ោង។ សូមអញ្ជើញទទួលយក បទពិសោធន៍ស្នាក់នៅជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ត្រឹមតែ ១៥០ដុល្លារ ប៉ុណ្ណោះក្នុងមួយយប់ រួមបញ្ចូលអត្ថប្រយោជន៍ជាច្រើនដូចជា៖
• Early check-in ពីព្រលឹមចាប់ពីម៉ោង ៥ព្រឹក និង Late checkout រហូតដល់ម៉ោង ៧យប់
• ទទួលបានអាហារពេលព្រឹក ចំនួនពីរពេល នៅថ្ងៃដែលភ្ញៀវអញ្ជើញមកដល់ នឹងថ្ងៃបន្ទាប់ ដែលភ្ញៀវចាកចេញ (អាហារពេលព្រឹក ចាប់ផ្តើមម៉ោង ៦:៣០ព្រឹក ដល់ម៉ោង ១០ព្រឹក) នៅភោជនីយដ្ឋាន Market Café Restaurant and Lounge
• ទទួលបានប័ណ្ណឥណទាន ចំនួន ៣៨ដុល្លារ ក្នុងមួយបន្ទប់ សម្រាប់ការប្រើប្រាស់ សេវាកម្មអាហារ និងភេសជ្ជ: នៅភោជនីដ្ឋានក្នុងអំឡុងពេលស្នាក់នៅ
• ទទួលបានការតម្លើងប្រភេទបន្ទប់ស្នាក់នៅឥតគិតថ្លៃ ពីប្រភេទបន្ទប់ធម្មតា ទៅប្រភេទបន្ទប់ Palace Views និងសម្រាកលំហែកាយ នៅអាងហែលទឹក។
កញ្ចប់ពិសេសនេះ មានសុពលភាពស្នាក់នៅ ពីឥឡូវរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។
រីឯសេវាកម្មដឹកជញ្ជូនអាហារ #HyattDelivery វិញកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ដែលនៅផ្ទះដើម្បីសុវត្ថិភាពក្នុងការកាត់បន្ថយ ការរីករាលដាល នៃវីរុសកូវីដ–១៩។ ផ្តល់ជូនលោកអ្នក នូវជម្រើសអាហារ បែបអាស៊ី ប្រណីត ឆ្ងាញ់ និងការវេចខ្ចប់ប្រកបដោយផាសុខភាព។
ទំនាក់ទំនងលេខទូរស័ព្ទកុម្ម៉ង់ផ្ទាល់៖ 097 300 1234 សេវាកម្មដឹកជញ្ជូន ដោយ TADA Cambodia.
ឬកុម្ម៉ង់តាមរយៈ Nham24 និងទទួលបានការបញ្ចុះតម្លៃ 20% ភ្លាមៗ។
បញ្ជីម្ហូប៖ https://qrstud.io/gjt37i4
សណ្ឋាគារ Hyatt Regency Phnom Penh បានអនុវត្តវិធានការ អនាម័យយ៉ាងតឹងរឹងបំផុត លើសុវត្ថិភាពរបស់ភ្ញៀវនិងសហការីក្នុងស្ថានភាពបច្ចុប្បន្ននេះ។
សម្រាប់ព័ត៌មានបន្ថែម ការកក់បន្ទប់ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 600 1234 ឬអ៊ីម៉ែល reservations.pnhrp@hyatt.com ឬចូលទៅកាន់គេហទំព័រ www.hyattregencyphnompenh.com









