ចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១នេះតទៅ ភ្នាក់ងារដឹកជញ្ជូនរហ័ស foodpanda នឹងចាប់ផ្តើមដាក់ដំណើរការក្រុមការងារផ្តល់សេវាដឹកជញ្ជូនរហ័សរបស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ មួយទៀតហើយ។

ការពង្រីកចូលមកដល់ខេត្តថ្មីមួយទៀតយ៉ាងឆាប់រហ័សនេះ គឺដើម្បីអាចចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ និងសម្រួលជីវភាពរស់នៅបងប្អូនក្នុងទីរួមខេត្តកំពុងស្ពឺឱ្យមានសុវត្ថិភាព ជៀសផុតពីការឆ្លងមេរោគ ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់, ស្បៀង, និង ម្ហូបអាហារសម្បូរបែប ដឹកជូនដល់ផ្ទះ ដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ។

foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេសជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែ ៖ ប្រើកូដ «HELLOKPS» ដើម្បីទទួលបាន៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ (សម្រាប់អតិថិជនថ្មីក្នុងខេត្តកំពង់ស្ពឺ តែប៉ុណ្ណោះ)។

គួរបញ្ជាក់ដែរថា ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda ។ ក្រៅពីផ្តល់ជូននូវការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនដឹកជញ្ជួនរហ័សមួយនេះ តែងបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ក្នុងអំឡុងផ្ទុះកូវីដនេះ ក្រុមការងាររបស់ foodpanda បានឧបត្ថម្ភសម្ភារពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ អាល់កុល ,ម៉ាស ,និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ធូរស្បើយនៅឡើយទេ ដែលទាមទារឱ្យបងប្អូនត្រូវបន្ត ៣កុំ ៣ការពារ និង កុំចេញក្រៅ បើមិនមានការងារចាំបាច់។ ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda លើកទឹកចិត្តដល់ប្រជាជនអោយនៅផ្ទះដោយធ្វើការកុម្មង់តាម app foodpanda ភ្ញៀវទាំងអស់គ្នានិងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈនិងដឹកជូនដល់មុខផ្ទះតែម្តង។

ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងពេញនិយមប្រើប្រាស់ខ្លាំងនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលបានចូលមកដល់កម្ពុជាក្នុងឆ្នាំ ២០១៩ និងកំពុងដំណើរការយ៉ាងសកម្មនៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, និងខេត្តកំពង់ស្ពឺ៕

- ចុចដោនឡូតអេប ៖ foodpanda ឬ [http://onelink.to/fpkh]( http://onelink.to/fpkh)
- ចុច Subscribe Channel Telegram របស់ foodpanda KH ៖ [https://t.me/foodpandakh]( https://t.me/foodpandakh) ដើម្បីទទួលបានព័ត៌មានថ្មីៗ និងប្រូម៉ូសិនពិសេសៗជាច្រើន ។




