foodpanda ដែលជាក្រុមហ៊ុន ដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូន ក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃ ក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារ មានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើង នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។
សកម្មភាពនេះ ក៏បង្ហាញពីការសហការយ៉ាងស្អិតរមួត ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែក ជួយដល់សង្គ្រម ផងដែរ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Patrice Vignes នាយកប្រចាំប្រទេស ក្រុមហ៊ុន foodpanda។

លោកមានប្រសាសន៍ថា «ក្រៅពីការជួយឲ្យហាងលក់ដូរ ជាដៃគូរបស់យើង អោយមានការរីកលូតលាស់ អំឡុងពេលនៃការឆ្លងរាតត្បាតនេះ foodpanda តែងតែគិតគូរជានិច្ច ដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាល ចាក់វ៉ាក់សាំង ដែលជាទាហានជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ ១៩ ក្នុងប្រទេសកម្ពុជា»។
លោក Vignes បានបញ្ជាក់បន្ថែមថា «ដើម្បីថ្លែងអំណរគុណដល់ពួកគាត់ ក៏ដូចជាចូលរួមជួយដល់សង្គម និងរដ្ឋាភិបាលកម្ពុជា អំឡុងពេលដ៏លំបាកនេះ foodpanda បានជួយគាំទ្រ អាជ្ញាធរមូលដ្ឋាន ក្រសួង និងមន្ទីរពេទ្យពាក់ព័ន្ធជាច្រើនតាមរយៈការផ្តល់ម៉ាស់ អាល់កុលលាងដៃ អាហារ និងភេសជ្ជៈ និងសម្ភារបរិក្ខាពេទ្យ ចាំបាច់ជាច្រើនទៀត ដូចជា អាវវះកាត់ មួកវះកាត់ របាំងមុខ និងសោមដៃ ជាដើម ដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជួរមុខ។ នៅ foodpanda យើងបណ្តុះវប្បធម៌នៃការចេះជួយគ្នា ទៅវិញទៅមក»។


ពិតណាស់ នេះមិនមែនជាលើកទី១ ឡើយ ដែល foodpanda ចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយ នឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយកន្លែងមកក្រុមហ៊ុនដឹកជញ្ជូន រហ័សមួយនេះ បានផ្តល់អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារនានា ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន៤ លើករួចមកហើយ ក៏ដូចជាចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើករួចមកហើយ។
លោកវេជ្ជបណ្ឌិត ហ៊ុល វណ្ណថន អនុប្រធានរដ្ឋាភិបាល នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតណាម និងជាអ្នកតំណាង ឲ្យក្រុមគ្រូពេទ្យ បានឲ្យដឹងថា៖ «សកម្មភាពរបស់ foodpanda គឺជាការបង្ហាញ ពីការលើកទឹកចិត្តដ៏ធំមួយ ដល់ក្រុមគ្រូពេទ្យរបស់យើង។ នេះគឺជាគំរូដ៏ល្អមួយ នៅក្នុងសង្គម ក៏ដូចជាការបង្ហាញ ពីការចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រាដែលលំបាក។ ការចូលរួមរបស់ក្រុមហ៊ុនឯកជន គឺជាកម្លាំងដែលមិនអាចខ្វះបាន ក្នុងដំណាក់កាលដ៏លំបាកនេះ»។
នាឱកាសនេះផងដែរ សម្រាប់ខែមិថុនា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិន ជាច្រើនដូចជា៖ Happy Pride Month! អបអរក្តីស្រឡាញ់ ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញ រហូតទៅដល់ 50% លើអាហារអ្នកចូលចិត្ត ក្នុងខែមិថុនានេះ។
ទទួលបានព័ត៌មាន អំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់ អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram (https://t.me/foodpandakh) របស់ foodpanda (https://t.me/foodpandakh)
ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់ គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូន យ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ៕



