Event

ចូលរួមអបអរ UEFA EURO 2020 ជាមួយ HEINEKEN ទាំងអស់គ្នា!

ភ្នំពេញ-ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១៖ បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យ ការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ ​Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍ តាមដានការប្រកួតបាល់ទាត់ លំដាប់ថ្នាក់ពិភពលោក មួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំ ថ្នាក់អន្ដរជាតិផ្លូវការ ប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រ វិស័យបាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំយូរមកហើយ ចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញ លំដាប់ថ្នាក់ពិភពលោកមួយនេះ។

ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken® សូមណែនាំនូវយុទ្ធនាការ ជាសកលរបស់ខ្លួន គឺ «រីករាយជាមួយភាពជាដៃគូប្រកួត» (“Enjoy the Rivalry”) ដែលមានជាវីដេអូផ្សាយ ពាណិជ្ជកម្ម(TVC) ពិសេស សម្រាប់ទស្សនិកជន ដែលគាំទ្រការប្រកួតដ៏ខ្លាំងក្លា រវាងក្រុមបាល់ទាត់នៅតំបន់អឺរ៉ុប ដែលខ្លួនពេញចិត្តប្រកបដោយ ការទទួលខុសត្រូវ ដោយភាពស្រស់ស្រាយ ។

UEFA EURO 2020 នឹងត្រូវរៀបចំឡើង ដោយប្រទេសចំនួន ១១ ជាលើកដំបូង ដើម្បីអបអរខួប ៦០ ឆ្នាំនៃការប្រកួត ដោយវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តនៅកីឡាដ្ឋាន Wembley នៅទីក្រុងឡុងដ៏។ ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃទី ១២ ខែមិថុនាវេលាម៉ោង ២ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែកក្កដាវេលាម៉ោង ២ ទៀបភ្លឺ ដោយមានប្រទេស ចំនួន ២៤ តស៊ូដណ្តើមយកឋានៈជា ជើងឯកអឺរ៉ូ ២០២០ ។

លោក Loic de Laubriere ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “យើងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញចិត្តអតិថិជនរបស់យើង ។ យើងដឹងថាប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំង ទៅលើវិស័យបាល់ទាត់ ហើយក្រុមហ៊ុនស្រាបៀរ Heineken® ក៏ទទួលស្គាល់ដូចគ្នាដែរ។ ដូច្នេះ យើងពិតជារំភើបណាស់ ដែលនាំមកជូនដល់អតិថិជន របស់យើងនូវការប្រកួត បាល់ទាត់លំដាប់ថ្នាក់ ពិភពលោកចំនួន២ គឺ UEFA Champions League និង UEFA EURO 2020”។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្ដដា រាល់ការបញ្ជាទិញ ស្រាបៀរ Heineken® ឈុត ១២កំប៉ុង ចំនួន ១កេស និងទទួលបានដបទឹក និងមួក Heineken® EURO មួយ ដែលផលិតចេញ មានចំនួនកំណត់។ ប្រូម៉ូសិននេះ មានតែនៅលើការបញ្ជាទិញ អនឡាញ តាមសេវាដឹកដល់ផ្ទះ រួមមាន Nham24, Grab, Muuve និង foodpanda ព្រមទាំងតាមបណ្តាផ្សារទំនើប Fairplus មួយចំនួន។

លើសពីនេះ ទិញ ស្រាបៀរ Heineken® កេស ២៤កំប៉ុងឬដប ចំនួន១កេស ពីផ្សារទំនើបអ៉ីអនម៉ល ទាំងពីរសាខា ឬផ្សារទំនើបម៉ាក្រូ នឹងទទួលបានដបទឹក Heineken® EURO ដ៏ស្រស់ស្អាត។ បើលោកអ្នកទិញនូវ ស្រាបៀរ Heineken® ៦កំប៉ុងឬដបក្នុងមួយយួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏នឹងទទួលបានមួក Heineken® EURO ជាកាដូបន្ថែមផងដែរ។

ប្រសិនបើលោកអ្នកគាំទ្រ ចង់ទស្សនាការប្រកួត EURO រដូវកាលនេះ នៅតាមភោជនីយដ្ឋានណាមួយ ដែលជាដៃគូរបស់ស្រាបៀរ Heineken® ក្នុងរាជធានីភ្នំពេញនោះ នឹងមានប្រូម៉ូសិន ដោយផ្ដល់ជូននូវអាវយឺត Heineken® EURO ដែលផលិតចេញមានកំណត់ ជាមួយការរចនា ដ៏ទាក់ទាញចំនួន ៥ម៉ូតផ្សេងគ្នា។ ក្រុមហ៊ុនស្រាបៀរ Heineken® លើកទឹកចិត្តដល់ទស្សនិកជនឱ្យ គាំទ្រការប្រកួតដោយទំនួលខុសត្រូវ និងរក្សាគម្លាតជានិច្ច នៅពេលចេញទៅ ទីសាធារណៈផ្សេងៗ។ ហើយសូមចងចាំថា បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ។

ដើម្បីដឹងព័ត៌មានលម្អិត អំពីយុទ្ធនាការ និងប្រូម៉ូសិនរបស់Heineken® នៅកម្ពុជា សូមតាមដាន Facebook page: របស់យើង ខ្ញុំតាម៖​ www.facebook.com/heineken។
Video:
ENG: https://drive.google.com/file/d/1WoG2ea-d3td_SCHxQx6We4CI2dhLlt6q/view?usp=sharing
KHR: https://drive.google.com/file/d/10iqT1cp_CWcIPcch75Vk5uCux2lglrNc/view?usp=sharing

Most Popular

To Top