Event

Ford ដាក់សម្ពោធជាផ្លូវការ កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

ភ្នំពេញ – ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021៖​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការ នូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ។

ការដាក់សម្ពោធជាផ្លូវការ នៃកម្មវិធីនេះ គឺដើម្បីឆ្លើយតបទៅនឹង ការវិវត្តន៍នៃយុគសម័យឌីជីថល ជាពិសេសនោះ គឺកាន់តែផ្តល់នូវភាពងាយស្រួល ក៏ដូចជាបត់បែន ទៅតាមស្ថានភាពសង្គមបច្ចុប្បន្ន ដែលកំពុងតែជួបបញ្ហា នៃការរីករាលដាលនៃជម្ងឺកូវីដ 19 ដែលនេះគឺជាការ រួមចំណែកមួយដ៏ធំ ក្នុងការកាត់បន្ថយការចេញ ទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យ នៃការឆ្លងជម្ងឺផងដែរ ដោយអតិថិជនទាំងអស់ អាចមើលព័ត៍មានទាក់ទង អំពីរថយន្ត និងកក់សេវាជួសជុលរថយន្ត ទុកជាមុនតាមរយៈកម្មវិធីនេះ ផ្ទាល់តែម្តង។

ពោលគឺគោលបំណង របស់ក្រុមហ៊ុន ចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និត ទៅកាន់អតិថិជនតាមរយៈការបង្ខិត ផលិតផល និងសេវាកម្មរបស់ Ford ឲ្យគៀកជាមួយនឹងសាធារណៈជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។

កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 គឺជាបណ្តុំព័ត៍មានស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៍មានទូទៅអំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនង ដើម្បីសុំជំនួយជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺលោកអ្នកអាចធ្វើការកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលាគ្រប់ទីកន្លែង បានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌល ជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុន ជូនដល់អតិថិជន ដែលកម្មវិធីនេះអាចប្រើប្រាស់ បានទាំងអ្នកប្រើប្រាស់ ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី 2 នេះមានមុខងារពិសេស ចំនួន 5 ដែលក្នុងនោះរួមមាន៖

-មុខងារទី 1 គឺ “ប្រភេទរថយន្ត” លោកអ្នកអាចស្វែងយល់អំពីព័ត៍មាន និងប្រភេទរថយន្ត Ford គ្រប់ម៉ូឌែលដែលរួមមាន៖ រថយន្តតូច រថយន្តគ្រួសារ រថយន្តភីកអាប់ និងរថយន្តអាជីវកម្ម។ សម្រាប់មុខងារនេះវានឹងបង្ហាញអំពី៖ រូបភាពផ្នែកខាងក្រៅ និងខាងក្នុង បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព វីដេអូរបស់រថយន្តនេះ ពណ៍រថយន្ត ជាពិសេសនោះ គឺលោកអ្នកអាចធ្វើការ គណនាប្រាក់កម្ចីទិញរថយន្តបានភា្លមៗតែម្តង

-មុខងារទី 2 គឺ “ព័ត៍មាន និងប្រូម៉ូសិនថ្មីៗ” លោកអ្នកអាចស្វែងយល់អំពីប្រូម៉ូសិនថ្មីៗនៃរថយន្ត Ford គ្រប់ម៉ូឌែល និងអាចមើលអត្ថបទព័ត៍មាន ទាក់ទងទៅនឹងរថយន្ត Ford បានផងដែរ

-មុខងារទី 3 គឺ “ព័ត៍មានទូទៅអំពីសេវាកម្ម” លោកអ្នកអាចស្វែងយល់អំពីសេវាកម្ម និងព័ត៍មានទាក់ទងទៅនឹង មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane គន្លឹះនៃការថែទាំរថយន្ត គ្រឿងបន្លាស់រថយន្ត ស្វែងរកទីតាំងក្រុមហ៊ុន Ford និងយានដ្ឋានដៃគូតាមបណ្តាខេត្តនានា

-មុខងារទី 4 គឺ “ឆាតផ្ទាល់” ជាមុខងារ Live Chat សម្រាប់ឲ្យលោកអ្នកធ្វើការ Chat ផ្ទាល់មកកាន់បុគ្គលិកផ្នែកលក់ របស់ក្រុមហ៊ុន Ford

-អ្វីដែលអស្ចារ្យនោះគឺ មុខងារទី 5 ដែលអាចឲ្យលោកអ្នកធ្វើការកក់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីន និងសេវាកម្មជួសជុលរថយន្ត នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុល រថយន្ត Ford ដូចជា៖ សាខាព្រះមុន្នីវង្ស សាខាទឹកថ្លា សាខាទួលសង្កែ និងសាខាសៀមរាប។

ក្រៅពីមុខងារពិសេសៗទាំង 5 នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះនៅមានមុខងារផ្សេងៗ ជាច្រើនទៀតដូចជា៖
-ឆែកមើលប្រវត្តិជួសជុលរថយន្ត របស់លោកអ្នក
-របៀបប្រើប្រាស់មុខងាររថយន្ត
-ការផ្តល់មតិយោបល់
-ការគណនាប្រាក់កម្ចី
-ការកំណត់ និងភាសា
-ជំនួយការ
-មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គម ទំនាក់ទំនងដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែម ពីរបៀបប្រើប្រាស់នៃកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះសូមទស្សនាវីដេអូ ស្តីពីរបៀបប្រើប្រាស់នេះទាំងអស់គ្នា ៖
https://www.youtube.com/watch?v=34MCkOZYq0w
Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នក កាន់តែងាយស្រួល! One Click – Full Service!
សម្រាប់ព័ត៍មានបន្ថែមលោក អ្នកអាចធ្វើការទំនាក់ទំនងមកកាន់៖
-ផ្នែកលក់: ភ្នំពេញ 012 333 975 | សៀមរាប 063 766 661 | កំពង់ចាម 092 888 476
-ផ្នែកសេវាកម្ម: 078 992 992
-ផ្នែកសេវាជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016

Most Popular

To Top