ភ្នំពេញ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ.១៩ រួមទាំងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០២ខែ កក្កដាឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ទទួលអំណោយជាឧបករណ៍ និងសំភារៈពីរ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ខណៈកម្ពុជា និងខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរអរគុណនិងជូនពរដល់ លោក នាយកក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ.១៩ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូន ប្រជាពលករចំណាកស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។
ពិធីប្រគល់ឧបករណ៍ និងសំភារៈ នេះដឹកនាំដោយលោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួមទាំងសហការី ដោយមានសំភារៈរួមមាន ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុល ចំនួន២៥ . ម៉ាស ចំនួន៤៧៨ប្រអប .អាកុល ចំនួន១២០ដប .ជែលលាងដៃចំនួន ១១៧ដប .ជែលធុងចំនួន២៩ធុង .ទឹកសិទ្ធកម្ពុជា ២០០កេះ .អង្ករ ចំនួន ៣ តោន៕






