ស្វាយរៀង៖ ដូចមិត្តអ្នកអានបានជ្រាបហើយថា ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ី របស់យើងទាំងមូលផងដែរ ដោយមានជម្រើស អាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្ម ដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

ក្រុមហ៊ុនបានពង្រីកសេវាកម្មរបស់ខ្លួន ស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តក្រុង នៃប្រទេសកម្ពុជា ថ្ងៃនេះផងដែរ ក្រុមហ៊ុនដ៏ពេញនិយមមួយនេះ បានប្រកាសឲ្យដំណើរការ ក្នុងខេត្តស្វាយរៀងហើយ អតិថិជន ក្នុងខេត្តស្វាយរៀងទាំងអស់ នឹងកាន់តែងាយស្រួល ដោយគ្រាន់តែទាញយក កម្មវិធីទូរសព្ទ ដែលមានឈ្មោះ foodpanda ហើយដាក់កុម្ម៉ង់អាហារ ដែលពួកអ្នកចូលចិត្តជាការស្រេច។
អ្វីដែលពិសេស ដើម្បីអបអរការប្រកាស ឲ្យប្រើប្រាស់នេះ សម្រាប់អ្នកស្វាយរៀងទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់ លើកដំបូងចាប់ពី 3$ ឡើងដោយប្រើកូដ «HELLOSVR»។

មិនត្រឹមតែប៉ុណ្ណោះ ការពង្រីកសាខាថ្មីនេះ ក៏ជាការបង្ហាញពីការ ចាប់ដៃគូយ៉ាងស្អិតរមួត ជាមួយនឹងរដ្ឋាភិបាល កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ផងដែរ តាមរយៈការលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋនៅផ្ទះ បើគ្មានការចាំបាច់ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែ នៅតែអាចទិញសម្ភារ ប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែប បានដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរសព្ទ (App) foodpanda។
អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការបើកដំណើរការ សេវាកម្មនៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយផ្សេងទៀត ឆ្ពោះទៅកាន់ការសម្រេច គោលដៅរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូន រហ័សឈានមុខគេនៅកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយ អាជីវកម្មខ្នាតតូច និងមធ្យម អំឡុងវិបត្តិកូវីដ ១៩។
លោកមានប្រសាសន៍បន្តទៀតថា៖ «ចាប់ពីពេលនេះ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដែលជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួល ក្នុងជីវភាពប្រចាំថ្ងៃ លើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួន ដោយពួកគាត់ គ្រាន់តែប្រើប្រាស់សេវា និង App របស់យើង នោះពួកគាត់ទទួលបាន ទាំងសុវត្ថិភាព អាចលក់ផលិតផលបាន និងទទួលបានសេវា ដឹកដល់ផ្ទះរហ័សទាន់ចិត្ត»។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់ បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់ កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ស្របពេលដែលបុគ្គលិក ដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀត ដល់ទាំងបុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនពីកូវីដ ១៩ និងបង្ហាញពីការគិត ដល់សហគមន៍ដែលខ្លួន កំពុងតែប្រតិបត្តិក្រុមហ៊ុន បានរៀបចំចាក់វ៉ាក់សាំងភ្លាមៗ ដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារ នៅខេត្តស្វាយរៀង។
ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាព សប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងារ របស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារ មេរោគកូវីដ ១៩ ដូចអាល់កុល ម៉ាស និង ទឹកបរិសុទ្ធ ជូនដល់សាលា ខេត្តស្វាយរៀងផងដែរ។


កន្លងមក foodpanda តែងតែបានចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹង រដ្ឋាភិបាលកម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជានិច្ច តាមរយៈការផ្តល់អំណោយ ជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន ៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើក។
បន្ថែមលើនេះសម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ អាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទ តាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។ បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូន យ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង។
តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃ ជាច្រើនមុនគេ៕





