Event

មហោស្រពពិព័រណ៍ តន្ដ្រីអាស៊ាន ឆ្នាំ២០២១ ដែលនឹងមានប្រទេស ចំនួន២បន្ថែមទៀតចូលរួម កម្មវិធីនេះនឹងចាក់ផ្សាយ​ រយៈពេល ៣ថ្ងៃ នៅក្នុងខែកញ្ញាខាងមុខនេះ

Asean Music Showcase Festival (AMS) គឺជាការវិលត្រឡប់មកវិញក្នុងរដូវកាលទី២របស់ខ្លួន ព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមក្នុងការជួយដល់សិល្បករក្នុងតំបន់អាសុី រក្សាទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នកគាំទ្រហើយជាពិសេសគឺអាចឲ្យពួកគេណែនាំខ្លួនទៅកាន់ទស្សនិកជនថ្មីៗ បើទោះបីជាមានការថយចុះបណ្ដាលមកពីការរីករាលដាលពីជំងឺកូវីត-១៩ យ៉ាងណាក្ដី។

មហោស្រពពិព័រណ៍តន្ដ្រីអាស៊ាន ដែលមានសិល្បករមកពីបណ្ដាតំបន់ផ្សេងៗគ្នានោះ នឹង ធ្វើការចាក់ផ្សាយជាលើកដំបូងនៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា ឆ្នាំ ២០២១ និង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ តាមរយះគេហទំព័រYoutube។ នៅថ្ងៃ ច័ន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ យើងនឹងមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងសិល្បករក្នុងតំបន់ និងអ្នកជំនាញក្នុងវិស័យតន្រ្តីទូទាំងសកលលោកជាលក្ខណះឯកជន។ដោយសារវិស័យតន្ដ្រីកំ​ពុងត្រូវបានគាំទ្រយ៉ាងខ្លាំងនៅទូទាំងសកលលោក។

ដូច្នេះហើយ AMS បានធ្វើការសន្យាផ្ដល់នូវជូនវេទិកាការប្រគំតន្ត្រីបន្តផ្ទាល់តាមរយៈអនឡាញមួយ ដែលសម្បូរបែបដោយផ្សាភ្ជាប់បណ្ដាញតន្ត្រីអន្ដរជាតិទៅកាន់អាសុីអាគ្នេយ៍បានដោយមានប្រទេស ចំនួន ៧ ចូលរួមមានដូចជា៖

  •  ឥណ្ឌូណេសុី 
  • ហ្វីលីពីន 
  • សិង្ហបុរី 
  • ថៃ

ចំណែកប្រទេសដែលចូលរួមនៅក្នុង AMS ឆ្នាំនេះគឺ៖ 

  • កម្ពុជា
  • វៀតណាម

បន្ថែមនេះទៀត ក៏មានការចូលរួមពីគណៈប្រតិភូ និងសិល្បករថ្មីៗក្នុងស្រុក និងថ្នាក់ជួរតំបន់។

សហស្ថាបនិក នៃ AMS នាយកផ្នែកអប់រំនៃរដ្ឋាភិបាល និងដៃគូសហការពី ទីក្រុង បាំងកក ក្រុមហ៊ុនតន្ដ្រី Fungjai, Piyapong ‘Py’ Meunprasertdee។ ដោយសារការ រីករាល ដាលនៃ ជំងឺរាតត្បាត កូវីត-១៩ នេះអូសបន្លាយរយះពេលវែង ធ្វើឲ្យកម្មវិធីសម្ដែងពិធីបុណ្យធំៗ ត្រូវបាន ធ្វើឡើងតាមប្រព័ន្ធអនឡាញ មានន័យថាសិល្បករ មិនចាំបាច់ចំណាយថវិការ ធ្វើដំណើរ និងកន្លែងស្នាក់នៅ។

ដូច្នេះហើយ អ្នកជំនាញខាងតន្ត្រីអន្តរជាតិ និងអ្នកសម្របសម្រួលកម្មវិធី ដែលមាន ទេពកោសល្យក៏តម្រូវឲ្យធ្វើការចូលរួមក្នុងកម្មវិធី ការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធ បណ្ដាញ អនឡាញនេះផងដែរ។ អ្នករៀបចំកម្មវិធី  នៃប្រទេសនីមួយៗមានគោលបំណងជួយ ដល់សិល្បករក្នុងតំបន់របស់ខ្លួន ធ្វើយ៉ាងណាឲ្យមានភាពសកម្ម និងផលិតបទចម្រៀង ឬតន្ត្រី របស់សិល្បករដែលមាន ទេពកោសល្យទទួលបាននូវសក្ដានុពល ពីអ្នកគាំទ្រទូទាំងសកលលោក ដែលកំពុងស្វែងរក។ នេះហើយគឺជា ការបើកទ្វារនៃឱកាសសម្រាប់នាំចេញ សិល្បករដែលមាន សមត្ថភាព។

យើងបានចាប់ផ្ដើមកម្មវិធីនេះឡើង ក្នុងឆ្នាំ ២០២០ កំឡុងពេលនៃការរីករាលដាល នៃ ជំងឺរាតត្បាត កូវីត-១៩។  “Py ពន្យល់បន្ថែម”«ដូចនេះយើងមិនអាចធ្វើកម្មវិធីផ្សាយបន្តផ្ទាល់នេះ បានទេ ដោយយើងត្រូវបង្ខំឲ្យរៀបចំកម្មវិធីនេះឡើងវិញ ស្ទើរទាំងអស់តាម បែបអនឡាញ»។ «​ទោះយ៉ាងណាក្ដី យើងក៏នៅតែសង្ឃឹមថា យើងនឹងបាន ធ្វើកម្មវិធីនេះវិញ ដោយធ្វើការផ្លាស់ប្ដូរ ប្រទេសដែល ជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំ បន្ទាប់ពីជំងឺរាតត្បាត កូវីត-១៩ នេះបញ្ចប់ទៅ»។

Asean Music Showcase Festival (AMS) នេះត្រូវបានចូលរួមសហការដោយ៖

សម្រាប់ពត័មានបន្ថែម ទាក់ទងទៅនឹង ASEAN Music Showcase Festival រដូវកាលទី២ សូមធ្វើការចូលទៅកាន់វេបសាយផ្លូវការរបស់៖ ASEAN Music Showcase Festival

Most Popular

To Top