បច្ចុប្បន្ននេះ លោក ស៊ឺន សុកគា (SEUN SOKEA) ជាអគ្គនាយកក្រុមហ៊ុន បុរី អេសខេ លែន (BOREY SK LAND) និងជាបុគ្គលដែលចែករំលែកមួយរូប ក៏ដូចជាអ្នកបណ្ដុះបណ្ដាល នៅក្នុងស្ថាប័នមួយ ដែលមានឈ្មោះថា អេសភីអ ក្លឹប ( SPR CLUB ) គឺជាស្ថាប័នមួយ ដែលហ្វឹកហ្វឺនអំពីរបៀប នៃការអនុវត្តន៍ឲ្យទទួលបាន នូវភាពជោគជ័យលើការលក់ លើការរកស៊ី ការអភិវឌ្ឍន៍ផ្នត់គំនិតអ្នកមាន ពង្រឹងស្មារតី ភាពជាអ្នកដឹកនាំ … ល… ហើយស្ថាប័ននេះ មិនគិតថ្លៃនោះទេ គឺមករៀនសូត្រហាត់ពុត លត់ដំសមត្ថភាព មិនយកប្រាក់ឡើយ ដោយអនុញ្ញាតិ អោយបងប្អូនចូលរួមដោយសេរី។
លោក ស៊ឺន សុកគា ជាអតីតក្មេងប្រុសម្នាក់ ដែលកំព្រាឳពុកតាំងតែពីអាយុ ៣ខែមកម្លេះ ហើយម្ដាយរបស់លោកគឺស្រី្ដមេម៉ាយ ចិញ្ចឹមកូនចំនួន៥នាក់ តែម្នាក់ឯង នៅក្នុងបន្ទុកគ្រួសារ លោក ស៊ឺន សុកគា គឺជាកូនពៅ ក្នុងចំណោមបងប្អូនទាំង៥នាក់ គ្រួសាររបស់លោក គឺមានជីវភាពក្រលំបាកខ្លាំងណាស់ នៅក្នុងភូមិស្រុក ដោយសារតែម្ដាយ មិនមានលទ្ធិភាពអោយកូនៗ បានរៀនសូត្រជ្រៅជ្រះ ទើបបងៗទាំង៤នាក់ មិនបានរៀនអ្វីច្រើន ជាហេតុនាំអោយបងៗទាំង៤នាក់ មិនចេះអក្សរ ដោយឡែក លោក ស៊ឺន សុកគា ក្នុងចំណោមបងប្អូន ទាំង៥នាក់ រៀនបានខ្ពស់ជាងគេ គឺត្រឹមថ្នាក់ទី១០ ។
យោងតាមរយៈការសម្ភាស៍ លោក ស៊ឺន សុកគា បានមានប្រសាសន៍ លើកឡើងថា៖ ទម្រាំតែហែលផុតពីការលំបាក រាប់ពាន់ជំពូក រាប់រយកំហុសកន្លងមក វាមិនមែនជារឿងងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ ការហាត់ពុតលត់ដំ អត់ធ្មត់ តស៊ូព្យាយាមអំណត់អត់ធន់ ប្រើប្រាស់ពេលវេលា យ៉ាងមានតម្លៃ ក្នុងការសាងទំនាក់ទំនង ក៏ដូចជាការរៀនសូត្រ ហើយធ្វើការសិក្សាស្រាវជ្រាវ មិនខ្ជិលច្រអូសឡើយ។
ខ្ញុំជាអតីតអ្នកឡើងត្នោត ជាអ្នករកស៊ីទិញឆ្កែដូរឆ្នាំង ហើយក៏ចេះតែវិវត្តន៍ខ្លួន ក្លាយទៅជាពលករ ចំណាកស្រុកក្រៅប្រទេស ទៅធ្វើការងារនៅឯប្រទេសកូរ៉េ អស់រយៈពេល២ឆ្នាំ៣ខែ ក្នុងកំឡុងពេលដែលខ្ញុំ កំពុងធ្វើការនៅឯក្រៅប្រទេស គឺខ្ញុំប្រយ័ត្នខ្លាំងណាស់ លើកត្តាសេពគប់ ពីមួយថ្ងៃទៅមួយថ្ងៃ ការសេពគប់របស់ខ្ញុំ ចេះតែត្រូវទៅៗ វិជ្ជមានទៅៗ រហូតដល់ធ្វើឲ្យរូបខ្ញុំ មានការផ្លាស់ប្ដូរ ការគិតទាំងស្រុង ព្រមទាំងបង្កើតទំនាក់ទំនង បានយ៉ាងល្អជាមួយ មនុស្សជាច្រើន ហើយក៏មានគំនិត ចង់ក្លាយខ្លួន ជាអ្នករកស៊ីម្នាក់ដែលល្អ មានគុណធម៍ ព្រហ្មវិហាធម៌ សុច្ចរិតទៀងត្រង់ ។
ការដែលខ្ញុំចង់ក្លាយខ្លួន ជាអ្នករកស៊ីនេះហើយ ដែលធ្វើឲ្យខ្ញុំចាប់ផ្ដើម តាំងចិត្ត ប្ដេជ្ញាចិត្ត រហូតបានក្លាយខ្លួន ទៅជាអ្នករកស៊ីដូចបំណង គឺលើវិស័យអចលនទ្រព្យ ឬដីធ្លី ចាប់តាំងពីឆ្នាំ២០១៧ ការចាប់ផ្ដើមរកស៊ីពីដំបូង មិនងាយស្រួលដូចអ្វី ដែលយើងបានគិតឡើយ គឺជួបបញ្ហាការលំបាក ជាច្រើនរាប់មិនអស់។
ការចាប់ផ្ដើមដំបូង គឺនៅលើទឹកដីខេត្តកំពង់ធំ ដែលពុះជាឡូត៍លក់ បន្ទាប់មកទឹកដីសៀមរាប រហូតដល់ដើមឆ្នាំ២០១៩ ក៏វិវត្តន៍ខ្លួន ពីការពុះដីឡូត៍លក់ ក្លាយទៅជា ការធ្វើលំនៅដ្ឋានលក់វិញម្ដង (ធ្វើផ្ទះលក់) ការងាររកស៊ី ចេះតែបន្តដំណើរទៅមុខ ឥតឈប់ឈរ មានភាពរីកចម្រើនជាលំដាប់ ក៏ចាប់ផ្ដើមធ្វើផ្ទះលក់ នៅលើទឹកដីអង្គរដូនតា គឺខេត្តសៀមរាប ក្នុងកំឡុងឆ្នាំ ២០១៩ដដែល ។
ឈានចូលដល់ខែ០៦ ឆ្នាំ២០២០ គឺជាឆ្នាំ ដែលខ្ញុំជួបរឿង មិនគួរឲ្យជឿទាល់តែសោះ ដោយសារតែភាពជឿជាក់ ទុកចិត្តមនុស្សពេក បានធ្វើឲ្យខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាង គឺបាត់បង់ក្រុមហ៊ុន មនុស្សជាទីស្រឡាញ់ និងគ្រួសារ តែខ្ញុំមិនចុះចាញ់ឡើយ ខ្ញុំក៏ចាប់ផ្ដើមមកទីក្រុងភ្នំពេញ ចាប់ផ្ដើមលើមុខជំនួញដដែល គឺវិស័យដីធ្លី ដោយបានបង្កើត ក្រុមហ៊ុនមួយទៀត គឺឈ្មោះថាក្រុមហ៊ុន បុរី អេសខេ លែន ( BOREY SK LAND ) ដែលមានដៃគូរសហការណ៍ ចំនួន៣រូប ទី១ គឺ លោក ផាត ភាន់ ទី២ គឺ លោក បាន សុភារិន ទី៣ គឺរូបខ្ញុំនេះឯង ហើយបច្ចុប្បន្នភាព ពួកខ្ញុំទាំ៣ បានបញ្ចប់គម្រោងទី១ ដោយជោគជ័យ ហើយក៏កំពុងបន្តគម្រោងទី២ ដែលដំណើរការ នៅតំបន់ផ្លូវជាតិលេខ៥១ មានទំហំ៦ហិចតា ជាប្រភេទដីលំនៅដ្ឋាន ប្រភេទដីខ្នាតវីឡា នឹងជាប្រភេទដី សម្រាប់ការវិនិយោគ ដែលអាចផ្ដល់ នូវផលចំណេញលឿន មិនកប់លុយនោះទេ ដោយហេតុថាទីតាំងដីនេះ មានសក្ដានុពលខ្ពស់ ដូចជា៖ នៅកៀកផ្លូវ៥១ខ្លាំង ចម្ងាយតែ៥០០ម៉ែត្រពីផ្លូវ៥១ ជិតផ្សារដំណាក់ព្រីង នឹងហ៊ុំព័ន្ធទៅដោយផ្ទះអ្នកភូមិជុំវិញ ជាប់នឹងបុរី ព្រាបសុវត្ថ ជិតតំបន់ឧស្សាហកម្ម Y seven 2 ដែលមានទំហំ៣០ហិចតា ជិតផ្សារ សាលារៀន មន្ទីពេទ្យ វត្តអារាម ចន្លោះ៧គីឡូពីផ្សារឧដុង្គ នឹង៧គីឡូពីផ្សារបាត់ដឹង នឹងមានបុរីធំៗ មួយចំនួនទៀត បើបងប្អូនចាប់អារម្មណ៍ ទំនាក់ទំនងតាមរយៈលេខ៖ 099 62 1000 / 096 99 91 999 / 088 7777 016 ។ ហើយដីគម្រោងទី២នេះ មានទីតាំងស្ថិតនៅ ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចុះពីផ្លូវជាតិលេខ៥១ ចម្ងាយ៥០០ម៉ែត្រតែប៉ុណ្ណោះ ។
រយៈពេលជិត៤ឆ្នាំ នៃការប្រឡូក ជាមួយនឹងការងាររកស៊ី គឺខ្ញុំមិនសល់អ្វីធំដុំទេ តែអ្វីដែលសល់ធំជាងគេ គឺចំណេះដឹង បទពិសោធន៍ ដែលអាចធ្វើការចែករំលែក ទៅកាន់បងប្អូន មិនចេះជិនណាយឡើយ។ លោកមានប្រសាសន៍ផ្ដាំផ្ញើថា៖ មនុស្សយើងម្នាក់ៗ ពេលខ្លះឡើងខ្ពស់ ហើយពេលខ្លះក៏ធ្លាក់ទាបវិញក៏មានដែរ តែបើធ្លាក់មកវិញហើយ ចូរកុំអស់សង្ឃឹម នៅក្នុងជីវិតធ្វើអ្វី គឺគួរតែប្រឹងប្រែងបន្ត និងតាំងចិត្ត ប្ដេជ្ញាទៅមុខទៀត នោះភាពជោគជ័យ នៅតែបន្តមានជានិច្ច សម្រាប់យើង៕