Event

ស្នាក់ការតាំងបង្ហាញ រថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា 

ភ្នំពេញ៖ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការតាំងបង្ហាញថ្មីរបស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន ចំពោះ Aston Martin Phnom Penh ជាស្នាក់ការរបស់ ASTON MARTIN នៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងថ្មីត្រូវបានបង្កើតឡើងដោយមានគោលបំណងដ៏ពិសេស។

Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែធ្នូឆ្នាំ ២០២០។ ការបើកសម្ពោធជាផ្លូវការត្រូវបានពន្យាពេលដោយសារមានការរឹតត្បិតមួយចំនួននៅរយៈពេលខុសៗគ្នាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ ស្នាក់ការតាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីផ្លាកសញ្ញា និងអត្តសញ្ញាណសាជីវកម្មបច្ចុប្បន្នរបស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។

កន្លែងផ្ទុករថយន្តចំនួនបួនគ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martinមានគ្រប់ស៊េរីក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេសរបស់រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជំរើសពីសេវាកម្មផ្ទាល់ខ្លួនដែលមានតែមួយគត់របស់ Aston Martin ហៅថា “Q by Aston Martin” ដែលជាកន្លែងតាំងរថយន្តផង ទីកន្លែងប្រគល់រថយន្តជាលក្ខណៈឯកជនផង និងទីតាំងដ៏ទំនើបថ្មីបំផុតសម្រាប់សេវាកម្មក្រោយការលក់ផងដែរ ។

លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា“ យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍សំដ៏ខាន់មួយទៀតសម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការទុកចិត្ត និងការគាំទ្រពួកយើង ដែលជួយឱ្យយើងឈានមកដល់ចំនុចនេះ។

យើងកំពុងទន្ទឹងរង់ចាំឆ្នាំដ៏ជោគជ័យនាពេលខាងមុខនិងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ “

លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា“ ជាមួយនឹងការបើកដំណើរការស្នាក់ការតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា យើងសង្ឃឹមថា យើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ តាងនាមឲ្យក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន HGB Group និងលោក Roberto Carlos De Silva និងក្រុមការងាររបស់លោកចំពោះការលះបង់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះម៉ាករថយន្តដ៏ល្បីមួយនេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នា ក្នុងប្រទេសកម្ពុជា សំរាប់រថយន្ត Aston Martin ។

អំពី Aston Martin Lagonda៖ ម៉ាកសញ្ញា Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែលមិនចេះហួសសម័យកាលទៅតាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។

ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។

ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown ៕

Most Popular

To Top